តើមហាបុរិសលក្ខណៈ៣២ប្រការ និងអនុព្យញ្ជានៈ ៨០របស់ព្រះពុទ្ធបរមគ្រូមានអ្វីខ្លះ ?
គ្រូបង្រៀន
វប្បធម៌ទូទៅ
- ការពិពណ៌នា
- មាតិកា
- មតិយោបល់
រៀបរាប់អំពីលក្ខណៈរបស់ព្រះបរមគ្រូគឺ៖
មហាបុរិសលក្ខណៈ៣២ប្រការគឺៈ
- ព្រះមហាបុរសមានព្រះបាទប្រតិស្ថានល្អ គឺមានផ្ទៃព្រះបាទទាំងគូរាបស្មើសព្វអន្លើ
- ត្រង់ផ្ទៃព្រះបាទទាំងគូ ខាងក្រោមរបស់មហាបុរសមានរូបចក្កកើតឡើងប្រកបដោយខ្នងកងនិងដុំព្រមទាំងកាំ ១០០០មានចន្លោះស្មើគ្នាគ្រប់អន្លើ
- ព្រះមហាបុរស មានព្រះអង្គុលីគឺម្រាមព្រះហស្ថ និងម្រាមព្រះបាទវែង
- ព្រះមហាបុរស មានព្រះកណ្ហិគឺកែងវែង
- ព្រះមហាបុរស មានព្រះអង្គុលីគឺម្រាមព្រះហស្ថ និងម្រាមព្រះបាទវែង
- ព្រះមហាបុរសមានផ្ទៃព្រះហស្ថ និងផ្ទៃព្រះបាទដ៏ទន់ល្មើយៗ
- ព្រះមហាបុរសមានផ្ទៃព្រះហស្ថ និងផ្ទៃព្រះបាទប្រទាក់ដោយក្រឡាដូចជាសំណាញ់
- ព្រះមហាបុរសមានព្រះបាទដូចជាអណ្តែតឡើងទៅខាងលើ
- ព្រះមហាបុរសមានព្រះស្មងវៀរមូលត្រសូល ស្រដៀងនិងស្មងសត្វទ្រាយ
- ព្រះមហាបុរសកាលបើទ្រង់ឈរ មិនបានឱនទេគឺព្រះអង្គអាចស្ទាបអង្អែលព្រះជានុ ( ជង្គង់ )បានដោយផ្ទៃព្រះហស្ថទាំង២
- ព្រះមហាបុរសមានព្រះអង្កាវយវ ដែលត្រូវលាក់កំបាំងដោយ សម្ពត់ ឋិតនៅក្នុងស្រោម
- ព្រះមហាបុរសមានស្បែកសម្បុរថ្ងៃដូចជាសម្បុរនៃមាស
- ព្រះមហាបុរសមានព្រះឆវី គឺសម្បុរថ្ងៃ ល្អិតផូរផង់រលីង ស្រិលរអិលឈ្លាក់មកមិនជាប់ព្រះកាយ
- ព្រះមហាបុរសមានព្រះលោមាតែ១ដ សរសៃៗនៅក្នុងរណ្តៅរោម១មានរោម១
- ព្រះមហាបុរសមានព្រះលោមាចុង.ង ឡើងលើព្រះលោមា ដែលដុះឡើងហើយមានចុងឡើងលើជាទក្ខិណាវដ្តវិលវង់ព័ទ្ធពេន ទៅខាងស្តាំមានសម្បុរខៀវជាកុណ្ឌល
- ព្រះមហាបុរសមានព្រះកាយត្រង់ ដូចកាយ នៃព្រហ្ម
- ព្រះមហាបុរសមានព្រះសំពៅ អន្លើពេញបរិបូរគឺត្រង់ខ្នងទាំង២ខ្នងព្រះបាទទាំង២ ចង្គួយស្មាទាំង២និងព្រះសូរង
- ព្រះមហាបុរសមានព្រះកាយពាក់កណ្តាល ខាងលើដូចកាយនៃរាជសីហ៍
- ព្រះមហាបុរសមានព្រះបិដ្ឋិ គឺខ្នងដ៏ពេញបរិបូរ
- ព្រះមហាបុរសមានទ្រង់ទ្រាយព្រះកាយ ដូចជាបរិមណ្ឌលនៃដើមជ្រៃ កាយប្រវែងណាព្យាមប្រវែងនោះគឺមានកាយ និងព្យាមស្មើគ្នា
- ព្រះមហាបុរសមានព្រះសូរងមូលសមជាក់
- ព្រះមហាបុរសមានព្រះសូរងមូលសមជាក់
- ព្រះមហាបុរសមានព្រះប្រាសាទ គឺសរសៃដ៏ល្អិតឆ្មារលើសលែងសម្រាប់ទទួលអាហារ
- ព្រះមហាបុរសមានព្រះហនុកាដូចចង្ការាជសីហ៍
- ព្រះមហាបុរសមានព្រះទន្ត៤០គត់
- ព្រះមហាបុរសមានព្រះទន្តរាបស្មើគ្នា
- ព្រះមហាបុរសមានព្រះទន្តសិទ្ធិជិតគ្នា
- ព្រះមហាបុរសមានព្រះតាឋា គឺចង្កូម ទាំង៤ស ស្អាត
- ព្រះមហាបុរសមានព្រះជីវ្ហា គឺអណ្តាតស៏ធំធេង
- ព្រះមហាបុរសមានព្រះសូរស័ព្ទដូចជា សំឡេងនៃព្រហ្ម កាលបើបញ្ចេញវាចាលាន់ឬពីរោះ
- ព្រះមហាបុរសមានព្រះនេត្រខៀវស្រស់
- ព្រះមហាបុរសមានដូងព្រះនេត្រ ដូចជាកូនគោ
- ព្រះមហាបុរសមានព្រះឧណ្ណាលោម គឺរោមប្រជុំចិញ្ចើមដុះត្រង់ចន្លោះនៃព្រះភមុកា
- ព្រះមហាបុរសមានព្រះសិរ ហាក់ដូចជាប្រដាប់ដោយក្បាំងមកុដស្រេចស្រាប់ ។
អនុព្យញ្ជនៈ៨០គឺៈ
- ព្រះមហាបុរសមានម្រាមព្រះហស្ថ និងម្រាមព្រះបាទពណ៌លឿង
- ព្រះមហាបុរសមានម្រាមព្រះហស្ថ និងម្រាមព្រះបាទពណ៌ខៀវ
- ព្រះមហាបុរសមានម្រាមព្រះហស្ថ និងម្រាមព្រះបាទមូលល្អ
- ព្រះមហាបុរសមានក្រចកទាំង២០ ពណ៌ក្រហម
- ព្រះមហាបុរសមានក្រចកទាំង២០ ស្ទើតឡើង
- ព្រះមហាបុរសមានក្រចកពណ៌រលោងរលើប
- ព្រះមហាបុរសមាន កព្រះហស្ថនិងព្រះបាទត្រួតនៅលើសាច់
- ព្រះមហាបុរសមានព្រះបាទស្មើគ្នា
- ព្រះមហាបុរសមាន ព្រះដំណើរល្អយាងយាសដូចដំណើរគជសារ ( ដំរី )
- ព្រះមហាបុរសមានដំណើរល្អ ដូចជាដំណើរនៃរាជសីហ៍
- ព្រះមហាបុរសមានដំណើរល្អ ដូចជាដំណើរនៃសត្វហង្ស
- ព្រះមហាបុរសមានដំណើរល្អ ដូចជាដំណើរនៃគោឧសភរាជ
- ព្រះមហាបុរស បើទ្រង់ឈរហើយត្រូវយាងទៅតែងតែលើកព្រះបាទស្តាំបោះទៅមុខជាដរាប
- ព្រះមហាបុរសមានព្រះមណ្ឌលជង្គង់មូលល្អ
- ព្រះមហាបុរសមានព្យញ្ជានៈជាបុរសគ្រប់គ្រាន់គឺមិនមានកិរិយាដូចស្រីឡើយ
- ព្រះមហាបុរសមានផ្ចិតមិនខូងមិនផតគឺមូលល្អប្រសើរ
- ព្រះមហាបុរសមានពោះមានសណ្ឋានជ្រៅ
- ព្រះមហាបុរស មានពោះមានសណ្ឋានខ្ខៅវិលទៅខាងស្តាំ ( ទក្ខិណាវដ្ត )
- ព្រះមហាបុរស មានភ្លៅទាំងគូមូលល្អ
- ព្រះមហាបុរស មានព្រះហស្ថទាំងគូល្អ
- ព្រះមហាបុរស មានព្រះអវយវធំតូច ទាំងអស់មានលក្ខណល្អតាមចំណែកៗ
- ព្រះមហាបុរស មានសាច់ដែលគូរក្រាសក៏ក្រាស់
- ព្រះមហាបុរសមានព្រះកាយគ្មានប្រជ្រុយ
- ព្រះមហាបុរសមាន ព្រះកាយាយវសមគ្នា តាមលំដាប់លំដោយទៅក្រោម
- ព្រះមហាបុរស មានសាច់មិនយារ ឬជ្រួញជ្រីវ
- ព្រះមហាបុរស មានព្រះកាយបរិសុទ្ធគ្មានមន្ទិល
- ព្រះមហាបុរស មានព្រះកម្លាំងច្រើន
- ព្រះមហាបុរស មានចម្រុះខ្ពស់សម
- ព្រះមហាបុរសមាន សណ្ឋានចម្រុះល្ងប្រសើរ
- ព្រះមហាបុរស មានបបូរព្រះឱស្ធលើក្រោមនិងបានចូលចេញលើគ្នា
- ព្រះមហាបុរសមានព្រះទន្តឥតគ្រឿងសៅហ្មង
- ព្រះមហាបុរសមានព្រះទន្តសម្បុរស័ង្ខ
- ព្រះមហាបុរសមាន ព្រះទន្តរលីងស្អាត
- ព្រះមហាបុរស មានឥន្រ្ទីយ៍ទាំង៥បរិសុទ្ធល្អ
- ព្រះមហាបុរសមានព្រះចង្កូមកែវ៤ មូលពេញ
- ព្រះមហាបុរស មានវង់ភក្រ្តមានទម្រង់មូលទ្រវែងសមសួនល្អ
- ព្រះមហាបុរសមានថ្ពាល់ទាំងគូល្អភ្លឺថ្លាស្មើគ្នា
- ព្រះមហាបុរសមានអញ្ចាញព្រះហស្ថមានស្នាមជ្រៅ
- ព្រះមហាបុរសមានអញ្ចាញព្រះហស្ថមានស្នាមវែង
- ព្រះមហាបុរសមានអញ្ចាញព្រះហស្ថត្រង់
- ព្រះមហាបុរសមានអញ្ចាញព្រះហស្ថមានពណ៌ក្រហមរុងរឿង
- ព្រះមហាបុរសមានរស្មីព្រះកាយមានពន្លឺជាព្រះបរិមណ្ឌល
- ព្រះមហាបុរសមានថ្ពាល់ទាំងគូពេញ ក្រពុំណែនល្អ
- ព្រះមហាបុរសមានត្របកព្រះនេត្រ ទូលាយវែង
- ព្រះមហាបុរសមានព្រះនេត្រត្របកប្រកបដោយប្រសាទទាំង៥
- ព្រះមហាបុរសមាន ចុងសរសៃព្រះលោមាទាំងឡាយមិនបានវៀច
- ព្រះមហាបុរស មានអណ្តាតមានទម្រង់ល្អ
- ព្រះមហាបុរសមានអណ្តាតទន់មិនរឹង
- ព្រះមហាបុរស មានដោះទាំងគូ មានទម្រង់វែងដូចជាត្របកបទុមជាតិ
- ព្រះមហាបុរសមានរង្វង់ព្រះសុរងមានទម្រង់មូល
- ព្រះមហាបុរស មានសរសៃទាំងពួងស្លូតឥតមានជ្រួញ
- ព្រះមហាបុរសមានជួរសរសៃទាំងឡាយត្រួតនៅក្នុងសាច់ទាំងអស់
- ព្រះមហាបុរស មានព្រះសិរមានទម្រង់ដូចឆត្រកែវ
- ព្រះមហាបុរសមានបរិមណ្ឌលថ្ងាសទូលាយ
- ព្រះមហាបុរស មានថ្ងាសទម្រង់ល្អប្រសើរ
- ព្រះមហាបុរសមានចិញ្ចើមមានទម្រង់ដ៏ល្អដូចកៅទណ្ឌ
- ព្រះមហាបុរសមានព្រះរោមចិញ្ចើមដុះហើយដួលរាបទៅដោយលំដាប់
- ព្រះមហាបុរសមានសរសៃព្រះរោមចិញ្ចើមល្អិត
- ព្រះមហាបុរសមានព្រះរោមចញ្ចើមធំល្មម
- ព្រះមហាបុរសមានព្រះចិញ្ចើមវែងផុតព្រះនេត្រ
- ព្រះមហាបុរសមានសម្បុរថ្ងៃល្អិតឆ្មារ ពេញព្រះវររាងកាយ
- ព្រះមហាបុរសមានព្រះសេរីកាយតែងភ្លឺថ្លា មិនស្រអាប់សៅហ្មងឡើយ
- ព្រះមហាបុរស មានព្រះកាយរុងរឿងទៅដោយសិរី
- ព្រះមហាបុរសមានព្រះសរីរកាយស្រស់ភ្លឺថ្លាដូចជាផ្កាឈូក
- ព្រះមហាបុរស មានព្រះសរីរកាយមានសម្ជស្សទន់ភ្លន់
- ព្រះមហាបុរសមានកិ្លន ព្រះកាយក្រអូបឈ្ងុយដូចក្លិនផ្កា
- ព្រះមហាបុរស មានព្រះរោមសរសៃស្មើគ្នា
- ព្រះមហាបុរសមានព្រះរោមសរសៃល្ងិតឆ្មារៗ
- ព្រះមហាបុរស មានព្រះដង្ហើមចេញចូលល្អិត
- ព្រះមហាបុរសមានព្រះឱស្ឋ មានទម្រង់ល្អហាក់ដូចជាទ្រង់ញញឹមជានិច្ច
- ព្រះមហាបុរសមាន ក្លិនព្រះឱស្ឋ ក្រអូបដូចក្លិននៃផ្កាឧប្បិល
- ព្រះមហាបុរសមាន ព្រះកេសាខ្មៅរលោងស្រិល
- ព្រះមហាបុរស មានព្រះកេសា មានក្លិនក្រអូបឈ្ងុយឈ្ងប់
- ព្រះមហាបុរសមានព្រះកេសាមានក្លិនដូចជាក្លិននៃផ្កាកោមល ( កមល ឬផ្កាឈូក )
- ព្រះមហាបុរសមានព្រះកេសា មានទម្រង់មូលព័ទ្ធព្រះកេសា
- ព្រះមហាបុរស មានព្រះកេសាខ្មៅសិ្នទ្ធ
- ព្រះមហាបុរស មានសរសៃព្រះកេសាខ្មៅឆ្មារ
- ព្រះមហាបុរសមានសរសៃព្រះកេសាស្លូតៗ
- ព្រះមហាបុរសមានសរសៃព្រះកេសាវិលព័ទ្ធព្រះកេសាសនៅខាងស្តាំ
- ព្រះមហាបុរសមានព្រះរស្មីភ្លឺចិញ្ចាចលើព្រះសិរ ឬហៅថាពន្លឺឆពណ្ណរង្សី ( រស្មី៦ពណ៌ ) ។
សូមចូល, គណនីរបស់អ្នក ដើម្បីផ្តល់ការវាយតម្លៃ