តើវប្បធម៌សន្ដិភាពផ្ដល់ផលប្រយោជន៍អ្វីចំពោះសង្គម ?
គ្រូបង្រៀន
វប្បធម៌ទូទៅ
- ការពិពណ៌នា
- មាតិកា
- មតិយោបល់
វប្បធម៌សន្ដិភាពផ្ដល់ប្រយោជន៍ជាច្រើនចំពោះសង្គមខ្មែរ ដូចជា ៖
- វប្បធម៌សន្ដិភាពជាភាវៈទ្រទ្រង់នូវការសាមព្រោះបណ្ដុះបណ្ដាលភាពស្ងប់ចិត្ត បង្កើតចរិយាធម៌ ចេះគោរពសិទ្ធិមនុស្សស្របតាមប្រជាធិបតេយ្យ និង លទ្ធិពុទ្ធសាសនា។
- អប់រំមនុស្សឪ្យគោរពជីវិតសព្វយ៉ាង លើកកម្ពស់សេចក្ដីថ្លៃថ្នូរ និងលុបបំបាត់ការរើសអើងដោយមិនប្រកាន់អ្វីទាំងអស់។
- អប់រំមនុស្សឪ្យប្រកាន់មាគ៌ាអហិង្សា មានខន្ដីសន្ដោស លះបង់អស្មិមានៈនិងមានព្រហ្មវិហារធម៌ក្នុងខ្លួន។
- អប់រំមនុស្សឪ្យចេះគោរពសិទ្ធិមនុស្សលទ្ធិប្រជាធិបតេយ្យ ចេះប្រើសិទ្ធិ ចេះគោរពច្បាប់ធ្វើឪ្យសង្គមមានសណ្ដាប់ធ្នាប់ល្អ។
- អប់រំមនុស្សឪ្យចេះអភិវឌ្ឍប្រកបដោយនិរន្តរភាពទាំងសម្ភារចំណេះដឹង បញ្ញាសារតី ដើម្បីវឌ្ឍនភាពនៃជីវិតនិងសុភមង្គល។
សូមចូល, គណនីរបស់អ្នក ដើម្បីផ្តល់ការវាយតម្លៃ