តើអ្វីជាអំពើហិង្សា ? ដើម្បីរួមគ្នាទប់ស្កាតអំពើហឹង្សា និងការពារនូវជនរងគ្រោះគេត្រូវមានវិធានការដូចម្តេចខ្លះ ?
គ្រូបង្រៀន
វប្បធម៌ទូទៅ
- ការពិពណ៌នា
- មាតិកា
- មតិយោបល់
2019-09-19 09:10
អំពើហិង្សាសំដៅយកការរំលោភមបំពាន ឬបង្ខិតបង្ខំផ្លូវកាយ ផ្លូវចិត្ត ផ្លូវភេទ ផ្លូវសេដ្ឋកិច្ច រួមបញ្ចូលទាំងការប្រមាថមាក់ងាយ ការគំរាមកំហែងការដាក់ឲ្យនៅឯកោដាច់ពីគេឯង និងការរំលោភបំពានផ្នែកជីវភាពសេដ្ឋកិច្ចពីសំណាក់បុគ្គលម្នាក់ ឬច្រើន ដើម្បីត្រួតត្រាទៅលើបុគ្គលផ្សេងទៀត ។ ដើម្បីរួមគ្នាទប់ស្កាត់អំពើហិង្សា និងការពារនូវជនរងគ្រោះ គេត្រូវមានវិធានការដូចតទៅៈ
- ផ្សព្វផ្សាយច្បាប់ដែលទាក់ទងនឹងការទប់ស្កាត់អំពើហិង្សាឲ្យប្រជាពលរដ្ឋបានយល់ដឹងគ្រប់ៗគ្នា
- ដាក់ទណ្ឌកម្មដល់អ្នករំលោភច្បាប់ និងប្រើហិង្សា
- ធ្វើអន្តរាគមន៍តាមច្បាប់ឲ្យមានប្រសិទ្ធភាព ពេលមានអំពើហិង្សាក្នុងគ្រួសារ
- ការពារតាមផ្លូវច្បាប់ជាបន្ទាន់ដោយតុលាការ
- ផ្តល់ព័ត៌មានដល់ជនរងគ្រោះ
- អាជ្ញាធរដែនដីធ្វើអន្តរាគមន៍ជាបន្ទាន់ ចំពោះរាល់អំពើហិង្សាដែលបានកើតឡើង
- ផ្តល់ឲ្យជនរងគ្រោះនូវជំនួយសមស្របតាមកាលៈទេសៈនិងធានាសុវត្ថិ
- បង្វែរជនមុខសញ្ញា និងជនរងគ្រោះពីកន្លែងកើតហេតុ នៅក្នុងករណីកំពុងកើតហេតុ ។
សូមចូល, គណនីរបស់អ្នក ដើម្បីផ្តល់ការវាយតម្លៃ