Khmerrean.com

Tel: 093 561625

ចូលរួមចែករម្លែកដើម្បីជាតិយើង

ទស្សនៈមួយបានចែងថា «តម្លៃអប់រំនៃអក្សរសិល្ប៍ ជាគំនិតដ៏ថ្លៃថ្លៃរបស់អ្នកនិពន្ធ» ។

0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
សំណេរតែងសេចក្តី

ទស្សនៈមួយបានចែងថា «តម្លៃអប់រំនៃអក្សរសិល្ប៍ ជាគំនិតដ៏ថ្លៃថ្លៃរបស់អ្នកនិពន្ធ» ។ ចូរអ្នកបកស្រាយគំនិតនេះដោយលើលយកតម្លៃអប់រំមួយចំនួននៃរឿងរាមកេរ្តិ៍ ។

សេចក្តីអធិប្បាយ

អក្សរសិល្ប៍គឺជាកញ្ចក់មួយសម្រាប់ឆ្លុះបញ្ចាំងពីរឿងរ៉ាវទុំទាវទាំងឡាយដែលមាននៅក្នុងសង្គមមនុស្ស ។ តាម រយៈស្នាដៃអក្សរសិល្ប៍អ្នកអាន អ្នកស្តាប់ អ្នកសិក្សា និងបានឃើញអំពីជំនឿសាសនា ប្រពៃណីទំនៀមទម្លាប់ បញ្ហាសង្គមមួយចំនួននាសម័យកាលណាមូយ ។ ពិសេសជាងនេះទៅទៀតអក្សរសិល្ប៍មានតួនាទីសំខាន់ណាស់មិនអាចខ្វះបានឡើយនៅក្នុងការទូន្មានប្រៀនប្រដៅអប់រំដល់មនុស្សទូទៅតាមរយៈគំនិតរបស់អ្នកនិពន្ធម្នាក់ៗ ។ ដោយយោងទៅលើចំណុចនេះហើយទើបមាកទស្សនមួយបានចែងថា « តម្លៃអប់រំនៃអក្សរសិល្ប៍ ជាគំនិតដ៏ថ្លៃថ្លារបស់អ្នកនិពន្ធ » ។

តើទស្សនៈនេះមានអត្ថន័យនិងខ្លឹមសារយ៉ាងណា ?

ជាបឋមដើម្បីជាមូលដ្ឋានឈានទៅធ្វើការបកស្រាយនូវទស្សនៈប្រធានខាងលើឲ្យបានក្បោះក្បាយស៊ីជម្រៅនិងមានអត្ថន័យទៀតនោះយើងគួរគប្បីសិក្សានូវពាក្យគន្លឹះជាមុនសិន ។ តម្លៃអប់រំ គឲឺសំដៅទៅលើការទូន្មានប្រៀនប្រដៅការដឹកនាំទៅរកផ្លូវល្អ ផ្លូវត្រឹមត្រូវ ។ ចំណែក អក្សរសិល្ប៍គឺជាកម្រងអត្ថបទទាំងឡាយណាដែលតាក់តែងឡើងប្រកបដោយសិល្ប៍វិធីរបស់អ្នកនិពន្ធរី​ឯ អ្នកនិពន្ធគឺជាអ្នកសរសេរឬតាក់តែងរឿងមួយឡើង ។ ដូចនេះប្រធានខាងលើមានន័យថាការទូន្មានប្រៀនប្រដៅការដឹកនាំមនុស្សទៅរកផ្លូវល្អ ផ្លូវត្រឹមត្រូវតាមរយៈស្នាដៃអក្សរសិល្ប៍គឺជាគំនិតដ៏ថ្លៃថ្លារបស់អ្នកតាក់តែងរឿងម្នាក់ៗ​ ។

ជាការពិតណាស់គ្រប់ចលនាអក្សរសិល្ប៍មាននាទីសំខាន់ណាស់ក្នុងការអប់រំទូន្មានប្រៀនប្រដៅដល់អ្នកអាន អ្នកសិក្សាទាំងឡាយ ។ ការអប់រំនេះអ្នកនិពន្ធម្នាក់ៗឈរលើគោលការណ៍ពីរយ៉ាងគឺចំណុចល្អនិងចំណុចអាក្រក់ ។ ពោលគឺចំណុចល្អឲ្យគោលដៅនៃការអប់រំទាំងនោះ គឹដើម្បីដាក់តឿនមនុស្សឲ្យចេះស្វែងរកសេចក្តីសុខនៅក្នុងជីវីតតាមរយៈសកម្មភាពនៃតួអង្គនៅក្នុងរឿងនីមួយៗ ។ ការអប់រំនេះជាគោលដៅសំខាន់នៃការសិក្សាអក្សរសិល្ប៍ពោលគឺអក្សរសិល្ប៍មិនអាចកាត់ផ្តាច់ចេញពីការអប់រំបានទេ ។ យ៉ាងណាមិញតាមរយៈស្នាដៃអក្សរសិល្ប៍ព្រាហ្មណ៍និយមរឿងរាមកេរ្តី៍ក៏បានចូលរូមចំណែកផ្តល់នូវតម្លៃអប់រំជាច្រើន ដល់មនុស្សទាំងឡាយ ។ ក្នុងនោះអ្នកនិពន្ធមានបំណងចង់អប់រំមនុស្សទាំងឡាយឲ្យប្រកាន់ខ្ជាប់នូវការគោរពពាក្យសត្យាឬពាក្យសន្យា ។ នៅក្នុងសង្គមខ្មែរពាក្យសត្យនេះមានតម្លៃឬសារៈសំខាន់ណាស់ព្រោះមនុស្សគេយកសម្តីទាល់តែមានពាក្យសត្យទើបគេហៅថាមនុស្ស ។ តាមដំណើររឿងរាមកេរ្តិ៍ យើងឃើញថាព្រះបាទទសរថសុខចិត្តឈឺចិត្តចាប់រហូតក្ស័យព្រះជន្ម តែព្រះអង្គមិនបោះ​បង់ពាក្យសត្យដែលធ្លាប់សន្យាជាមូុនិងនាងនៃកេសីឡើយ ។ ដោយសារតែពាក្យសត្យព្រះអង្គត្រូវបង្ខំចិត្តបំបរបង់ព្រះរាម ព្រះលក្សណ៍ទៅបួសក្នុងព្រៃរយៈពេលដប់បួនឆ្នាំ ដើម្បីទុករាជបល័ង្កឲ្យព្រះភិរុតរាជបុត្រនានងកៃកេសីសោយរាជ្យជំនួសវិញ ។ លើសពីនេះដែរដោកយសារពាក្យសត្យដែលព្រះអង្គបានយល់ព្រមជាមួយបិតាថានិងបួសដប់ឆ្នាំតាមបំណងនាងកៃកេសីនេះហើយដែលជាកត្តានាំឲ្យព្រះរាមមិនព្រមទទួលយកការអង្វតរបស់ព្រះភិរុតដែលយាងព្រះអង្គឲ្យត្រឡប់ទៅសោយរាជ្យនៅអយុធ្យាវិញ ។ ហើយក៏ដោយសារតែពាក្យសត្យនេះដែរដែលនាងសីតាមិនវិលចូលនគររួមរស់ជាមួយព្រះរាមវិញព្រោះនៅពេលនាងខឹងខ្លាំងនាងបានប្រកាសចំពោះទេវតា ថានាងនិងវិលចូលនគរវិញដរាបណាព្រះរាមចូលទីវង្គត ។ ជាងនេះទៅទៀតនោះរឿងរាមកេរ្តិ៍បានអប់រំមនុស្សអោយចេះអធ្យាស្រ័យគ្នាទើបទទួលលទ្ធផលល្អប្រសើរ ។ ជាតួយ៉ាងតាមរយៈសកម្មភាពរបស់ព្រះរាមយើងឃើញយ៉ាងច្បាស់ថាព្រះរាមសុខចិត្តចាកចេញពីនគររយៈពេលដប់បួនឆ្នាំតាមសំណើរនាងកៃកេសី ។ នេះជាដំណោះស្រាយមួយដ៏ល្អប្រសើរបំផុត ។ ការដោះស្រាយនេះបានធ្វើឲ្យក្រុមគ្រួសាររបស់ព្រះអង្គគ្មានជម្លោះទាស់ទែងគ្នាក្នុងរាជវង្សហើយនគរមានសុខសន្តិភាព ។ ផ្ទុយទៅវិញសុគ្រីព និងពាលីជាបងប្អូនបង្កើតនិងគ្នាខ្វះការយោគយល់គ្នាជាកត្តានាំឲ្យមានជម្លោះរវាងគ្នានិងគ្នា ។ ទៅបំផុតអ្នកទាំងពីរក៏ត្រូវបែកបាក់មិត្តភាពបងប្អូន ពាលីក៏ត្រូវស្លាប់ក្រោមកណ្តាប់ដៃរបស់ព្រះរាម ។ ជាងនេះទៅទៀតអ្នកនិពន្ធមានបំណងអប់រំដល់មនុស្សទាំងឡាយមិនត្រូវល្មោភកាមតណ្ហា រហូតដល់ឈានទៅប៉ះពាល់ប្រពន្ធកូនគេជាដាច់ខាតព្រោះទង្វើនេះជាទង្វើអសីលធម៌ឈានទៅរកសេចក្តីវិនាស ។​ តួយ៉ាងក្រុងរាពណ៌ជាស្តេចនៃនគរលង្កាបានចាប់យកប្រពន្ធរបស់ព្រះរាមក្រោមពាក្យសម្តីអុជអាលរបស់នាងសូបនខា ។ ដោយសារតែទង្វើដ៏អាក្រក់នេះក្រុងរាពណ៌ត្រូវទទួលរងផលដ៏សមរម្យមួយត្រឡប់វិញគឺបក្សពួកកូនចៅ បងប្អូន របស់ក្រុងរាពណ៌ត្រូវស្លាប់លង្ការរលាយឯក្រុងរាពណ៌ខ្លួនឯងក៏ត្រូវស្លាប់ខ្លួននេះ ។ នេះស្តែងចេញឲ្យឃើញថាក្រុងរាពណ៌ទទួលលផលបែបនេះបណ្តាលមកពីភាពល្មោភកាមរបសខ្លួន ។ មួយវិញទៀតនោះតាមរយៈស្នាដៃដដែលនេះអ្នកនិពន្ធក៏មានបំណងអប់រំដែលអ្នកអានអ្នកសិក្សាទាំងឡាយកុំឲ្យជឿលើជំនឿងប់ងុលយកអាទិទេពជាទីសក្ការៈខ្លាំងពេក​ពោលត្រូវចេះជឿជាក់លើខ្លួនឯង ។​ជាកស់្តែងសូម្បីតែព្រះរាមខ្លួនឯងដែលជាអវតារនៃអាទិទេពក៏ត្រុវពឹងផ្អែកលើសមត្ថភាពមនុស្ស ដើម្បីដោះស្រាយបញ្ហាជីវីតដែរហើយក៏មានវិបត្តិមួយចំនួនដោះស្រាយមិនរួចដូចមនុស្សសាមញ្ញឬពេលខ្លះអន់ចិត្តជាងមនុស្សសាមញ្ញទៀតផង ។​លើសពីនេះទៀតរឿងនេះក៏បានអប់រំដល់អ្នកដឹកនាំទាំងអស់ឲ្យចេះទទួលយកនូវយោបល់អ្នកដទៃកុំប្រើអំណាចផ្តាច់ការអាជ្ញានិយម មានៈរឹងរួសឲ្យសោះព្រោះវាជាចំណុចអវិជ្ជមានធ្វើឲ្យមនុស្ស្គគ្មានការរីកចម្រើន ។ ជាភស្តុតាងនោះពិភេតដែលជាប្អូនរបស់ក្រុងរាពណ៌បានធ្វើការទស្សន៍ទាយពីជោគជ័យវាសនានៃលង្ការតាមដំណើរក្រុងរាពណ៌ ។ ទំនាយឃើញថាក្រុងរាពណ៌ត្រូវយកនាងសិតាទៅថ្ចាយព្រះរាមវិញបើពុំដូចច្នោះទេ ក្រុងលង្ការនិងរលាយ ។​ក៏ប៉ុន្តែទំនាយនេះពុំបានផលឡើយព្រោះក្រុងរាពណ៌ពុំស្តាប់ព្រមទាំងយកស្បែកជើងវាយក្បាយពិភេក ហើយបណ្តេញពិភេកចេញពីនគរទៀត ។ ទង្វើនេះហើយនាំឲ្យបែកបាក់បងប្អូន ​ហើយឈានទៅរកភាពរលាយនៃក្រុងលង្កា ។ កាន់តែពិពេសជាងនេះទៅទៀតនោះក្នុងពេលដែលប្រទេសកំពុងជួបសង្គ្រាមអ្នកនិពន្ធចង់អប់រំមនុស្សទាំងអស់ឲ្យស្អប់ខ្ពើមសង្គ្រាម ព្រោះសង្គ្រាមនាំមកនូវផលវិបាកសព្វបែបយ៉ាងដូចជាទ្រព្យសម្បត្តិជីវីតមនុស្សសត្វនិងការកាប់សម្លាប់គ្មានថ្ងៃបញ្ចប់ ។ជាតឹកតាងការស្លាប់រាប់សិបនៃពលស្វា និងប្អូនកូនចៅប្រជាជនក្រុងលង្កា គឹបង្កឡើងដោតសារតែសង្គ្រាមរវាងព្រះរាមនិងក្រុងរាពណ៌នេះឯង ។

សរុបសេចក្តីមកអក្សរសិល្ប៍ពីតជាមាននាទីសំខាន់ក្នុងការអប់រំហើយរឿងរាមកេរ្តិ៍បានផ្តល់នូវការអប់រំយ៉ាងច្រើនឥតគណនា ដែលជាចំណុចល្អៗជាគម្រដល់មនុស្សសម្រាប់យកតម្រាប់តាមផងដែរ ។

ឆ្លងតាមការបកស្រាយខាងលើយើងអាចវាយតម្លៃបានថាប្រធានខាងលើនេះមានអត្ថន័យសំខាន់ក្នុងការអប់រំមនុស្សចេះប្រព្រឹត្តអំពើល្អជាប្រយោជន៍ដល់សង្គមចៀសវាងការប្រព្រឹត្តខុសឆ្គងដោយប្រការណាមួយ ព្រមទាំងបានបង្ហាញឲ្យឃើញពីតួនាទីស៏សំខាន់របស់អក្សរសិល្ប៍ខ្មែរដែលបានរួមថវិកាដល់ការអប់រំមនុស្សនិងសង្គម ។ ដូចនេះក្នុងនាមជាមនុស្សយើងគប្បីចេះប្រកាន់យកសេចក្តីល្អ គឹគោរពច្បាប់របស់សង្គម មានសីលធម៌ល្អនិងមិនបំពានលើអ្នកដទៃដែលជាហេតុនាំឲ្យខ្លួនមានកេរ្ត៍ឈ្មោះមិនល្អនិងទទួលបានទោសទណ្ឌ ។

Share
ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 1