Khmerrean.com

Tel: 093 561625

ចូលរួមចែករម្លែកដើម្បីជាតិយើង

មង្គលទី១ គឺកិរិយាមិនសេពគប់នូវបុគ្គលពាលទាំងឡាយ ដែលជាមនុស្សទុច្ចរិតប្រាកដកើតមង្គលឧត្តម ។ តើបុគ្គលណាខ្លះ ដែលត្រូវបានចាត់ទុកជាបុគ្គលពាលមិនគួរសេពគប់ ?

គ្រូបង្រៀន
វប្បធម៌ទូទៅ
0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
វប្បធ៌ទូទៅ

មង្គលទី១ គឺកិរិយាមិនសេបគប់បុគ្គលពាលទាំងឡាយ ដែលជាមនុស្សទុច្ចរិតប្រាកដជាកើតមង្គលដ៏ឧត្តម ។ បុគ្គលដែលត្រូវបានចាប់ទុកជាបុគ្គលពាលមិនគួរសេពគប់មាន :

ក. ការប្រព្រឹត្តអាក្រក់ដោយកាយ ៣​ យ៉ាង :

  • កាប់សម្លាប់ បៀតបៀនជីវិតអ្នកដ៏ទៃ ប្រើប្រាស់អាវុធាខុសច្បាប់វ
  • ឆបោក លួច ផ្លន់ កេងប្រវ័ញ្ច ទ្រព្យសម្បត្តិអ្នកដ៏ទៃ ចូលចិត្តរំខាន ឆាឆៅ ជ្រៀតជ្រែករឿងគេ
  • ប្រព្រឹត្តអានាចារ លើកូនប្រពន្ធអ្នកដ៏ទៃ អបាយមុខ ល្បែងស្រីស្រាផ្តេសផ្តាស ដែលជាហេតុនាំឲ្យកើតជំងឺផ្សេងៗ ពិសេសជំងឺអេដស៍ និងកាមរោគ ឫដើពាលារអាវាសែ សេពគ្រឿងញៀន ។

ខ. ការប្រព្រឹត្តអាក្រក់ដោយវាចា ៤ យ៉ាង :

  • និយាយភូតភរ​ កុហក ឆបោកអ្នកដ៏ទៃ
  • និយាយពាក្យគំរោះគំរើយ ជេរប្រទេច​ ផ្តាសាអ្នកដ៏ទៃ
  • និយាយស៊កសៀត ញុះញង់ ចាក់ដោត បំបែកបំបាក់អ្នកដ៏ទៃ
  • និយាយពាក្យឥតប្រយោជន៍ ខ្លឹមសារ ចេះតែរលាស់ ដូចអណ្តាតអត់ឆ្អឹង ។

គ. ការប្រព្រឹត្តដោយគំនិតអាក្រក់ ៣​ យ៉ាង :

  • ល្មោភ លោភលន់ចង់បានទ្រព្យអ្នកដ៏ទៃមកធ្វើជារបស់ខ្លួន
  • ចងអាឃាត ព្យាបាទ គំនំគំគួនជាមួយអ្នកដ៏ទៃ ដឹកនាំអ្នកដ៏ទៃក្នុងផ្លូវខុស
  • យល់ខុសថា គ្មានបាប គ្មានបុណ្យ គ្មានគុណ​ គ្មានទោសជាដើម ។
Share
ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 1