Khmerrean.com

Tel: 093 561625

ចូលរួមចែករម្លែកដើម្បីជាតិយើង

មតិខ្លះយល់ថា “ការអប់រំ ជាភារកិច្ចរបស់សាលារៀន”។ តើប្អូនយល់ដូចម្តេច?

0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
ភាសាខ្មែរ

មតិដែលយល់ថា “អប់រំ ជាភារកិច្ចរបស់សាលារៀន” ខ្ញុំគិតថាការយល់ឃើញបែបនេះមិនទាន់មានលក្ខណៈគ្រប់ជ្រុងជ្រោយនៅឡើយទេព្រោះការអប់រំត្រូវមានការចូលរួមពីគ្រួសារនិងសង្គមទើបទទួលបាន លទ្ធផលល្អ និងសម្រេចគោលដៅនៃការអប់រំបានជោគជ័យ។

មជ្ឃដ្នានទាំងបីនេះត្រូវមានទំនាក់ទំនងយ៉ាងជិតស្និទ្ធបំផុតនឹង៖

ក.សាលារៀន

  • បណ្តុះបណ្តាលចំណេះដឹង ចំណេះធ្វើ និងឥរិយាបថឱ្យសិស្ស
  • អប់រំសមត្ថភាព និងបុគ្គលិកលក្ខណៈរបស់សិស្សឱ្យមានការប៉ិនប្រសប់
  • អប់រំឱ្យស្គាល់ពីច្បាប់ទម្លាប់សង្គម ចេះរស់នៅចុះសម្រុងជាមួយអ្នកដទៃ
  • អប់រំកែប្រែខាងផ្លូវគំនិត និងឥរិយាបថឱ្យមានសីលធម៌ល្អ ស្គាល់ខុសត្រូវ ស្គាល់គុណទោស
  • បំផុសស្មារតីឱ្យសិស្សមានឆន្ទៈស្រលាញ់ប្រទេសជាតិ ហើយចូលរួមបំរើប្រទេសជាតិអស់ពីចិត្ត

ខ.គ្រួសារ

  • ទំនុកបម្រុងកូនឱ្យបានល្អ ទាំងការហូបចុក ទាំងសម្ភារសិក្សា
  • គ្រប់សកម្មភាពរបស់ឪពុកម្តាយត្រូវធ្វើជាគំរូដល់កូន
  • ត្រូតពិនិត្យតាមដាមការសិក្សារបស់កូនឱ្យបានទៀងទាត់
  • ជួយជម្រុញនិងលើកទឹកចិត្តកូនឱ្យប្រឹងប្រែងរៀនសូត្រ
  • អប់រំទូន្មានកូនប្រព្រឹត្តតែអំពើល្អ

គ.សង្គម

  • ជះឥទ្ធិពលយ៉ាងខ្លាំងដល់ការអភិរឌ្ឃន៍បុគ្គលិកលក្ខណៈរបស់សិស្ស
  • អាជ្ញាធរដែនដីត្រូវបង្ហាញឱ្យឃើញនូវលក្ខណៈសម្បតិ្តល្អៗជាគំរូដល់សិស្ស
  • ត្រូវផ្សព្វផ្សាយតែអ្វីដែលល្អ (គោរពច្បាប់ ការលើកស្ទួយទំនៀមទម្លាប់ ប្រពៃណីជាតិ)
  • អប់រំសិស្សឱ្យមានគំនិតច្នៃប្រឌិតក្នុងការរស់នៅ
  • បើមានអំពើណាមួយជះឥទ្ធិពលអាក្រក់ដល់សិស្ស ត្រូវរួមគ្នាដោះស្រាយលុបបំបាត់ជាបន្ទាន់។
Share
ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 1