មនុស្សត្រូវអប់រំចិត្តឲ្យបានល្អដូចគ្នាទាំងអស់ក្នុងព្រហ្មវិហារធម៌៤យ៉ាង។ ចូររៀបរាប់ និងបញ្ជាក់អត្ថន័យ។ ព្រហ្មវិហារធម៌ទាំង៤នេះ ទាក់ទងនឹងការគោរពសិទ្ធិមនុស្សដូចម្តេចខ្លះ?
គ្រូបង្រៀន
អក្សរសាស្រ្តខ្មែរ
- ការពិពណ៌នា
- មាតិកា
- មតិយោបល់
ព្រហ្មវិហាធម៌៤យ៉ាង គឺ៖
- មេត្តា៖ សេចក្តីរាប់អាន សេចក្តីប្រណី ចំណងចង់ឲ្យអ្នកដទៃបានសុខ។
- ករុណា៖ សេចក្តីអាណិត អាសូរ។
- មុទិតា៖ ដំណើរមានចិត្តរីករាយទៅរកសេចក្តីសុខរបស់អ្នកដទៃពុំរើសមុខ គឺដំណើរដែលដឹងថាអ្នកដទៃតាមតែ អ្នកក៏ដោយ គេមានទ្រព្យសម្បតិ្តធនធាន បុណ្យសក្តិបានប្រកដោយសេចក្តីសុខ ការមានចិត្តជួយអរគេ មិនច្រណែនឈ្នានីស។
- ឧបេក្ខា ឬឧបេក្សា៖ ការតាំងចិត្តកណ្តាល ដំណើរមិនលម្អៀសទៅណា។
ព្រហ្មវិហារធម៌ទាំង៤ទាក់ទងនឹងសិទ្ធិមនុស្សព្រោះ៖
- សិទ្ធិមនុស្ស គឺជាផ្នែកមួយនៃសីលធម៌ពុទ្ធសាសនា ដែលបានណែនាមមនុស្សឲ្យចេះរស់នៅក្នុងសេចក្តីស្រឡាញ់រាប់អានគ្នា ជាបងប្អូន(ត្រូវមានមេត្តា)។ ឲ្យចេះអាណិតអាសូរគ្នា (ត្រូវមានករុណា) កុំឲ្យមនុស្សប្រើអំពើព្រៃផ្សៃ ឲ្យចេះអត់អោនគ្នា មានចិត្តត្រេកអរនៅពេលដែលគេបានសុខ (មុទិតា) ប្រាសចាកអំពើពុករលួយ គេងប្រវ័ញ្ច ទៀតត្រង់ មានតំលាភាព ចៀស វាងអគតិទាំងឡាយ (ឧបេក្ខា)។
សូមចូល, គណនីរបស់អ្នក ដើម្បីផ្តល់ការវាយតម្លៃ