មាតិកា
វគ្គសិក្សា: មេរៀនទី៣: រដ្ឋបាលមូលដ្ឋាន
ការចូលគណនី

Curriculum

មេរៀនទី៣: រដ្ឋបាលមូលដ្ឋាន

មេរៀនទី៣:  រដ្ឋបាលមូលដ្ឋាន

0/15
មេរៀនអត្ថបទ

តើរដ្ឋបាលមូលដ្ឋានជាអ្វី? តើរដ្ឋបាលមូលដ្ឋានចំណុះក្រោមឳវាទក្រសួងណា? មានភារកិច្ចអ្វីខ្លះ?

រដ្ឋបាលមូលដ្ឋាន គឺជាស្ថាប័នទាំងឡាយណាដែលមានតួនាទីបំពេញ​មុខងារ​សណ្ដាប់ធ្នាប់ និងសុខសុវត្ថិភាពជូនរដ្ឋបាលសាធារណៈ និងប្រជាពលរដ្ឋ។ រដ្ឋបាលមូលដ្ឋានកើតឡើងតាមរយៈការបោះឆ្នោតដោយប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួនតាមលក្ខណៈប្រជាធិបតេយ្យ ពោលគឺកើតឡើងដោយប្រជាពលរដ្ឋ ជារបស់ប្រជាពលរដ្ឋ សម្រាប់បម្រើផល ប្រយោជន៍ជូនប្រជាពលរដ្ឋ និងដើម្បីប្រជាពលរដ្ឋ។

រដ្ឋបាលមូលដ្ឋានចំណុះក្រោមឳវាទ ក្រសួងមហាផ្ទៃ។

រដ្ឋបាលមូលដ្ឋានមានភារកិច្ច៖

  • រក្សាការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ សិទ្ធិសេរីភាព កិត្តិយស សេចក្ដីថ្លៃថ្នូរ អាយុជីវិត ទ្រព្យសម្បត្តិ និងផលប្រយោជន៍ស្របច្បាប់ របស់ប្រជាពលរដ្ឋនៅមូលដ្ឋានជាពិសេសលើកតម្កើងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ឈានទៅរកការអភិវឌ្ឍលើគ្រប់វិស័យ។