មេរៀនទី ៥ ទំនាក់ទំនងជាមួយគ្រួសារ (មេរៀនសង្ខេប សំណួរ ចម្លើយ សីលធម៌ ពលរដ្ឋ)
- ការពិពណ៌នា
- មាតិកា
- មតិយោបល់
ជំពូកទី ១ ចំណងទាក់ទងជាមួយអ្នកដទៃ
មេរៀនទី ៥ ទំនាក់ទំនងជាមួយគ្រួសារ
មេរៀនសង្ខេប សីលធម៌ ពលរដ្ឋវិជ្ជា ថ្នាក់ទី៩
មេរៀនសង្ខេប
ការរស់នៅក្នុងសង្គមគ្រួសារ តែងតែចង់បានសេចក្តីសុខ សុភមង្គលជានិរន្តរ។ ប៉ុន្តែក៏មានគ្រួសារខ្លះ មានភាពរកាំរកូសឈ្លោះទាស់ទែងគ្នា រហូតដល់មានការបែកបាក់។ ភាពរកាំរកូសនេះ កើតចេញពីការមិនចុះសម្រុងគ្នារវាងប្តីប្រពន្ធ ឪពុកម្តាយ និងកូន ឬគ្រួសារជាមួយនឹងសាខាញាតិមិត្តដូចជា បងប្អូនបង្កើត បងប្អូនជីដូនមួយ ជីទួតមួយជាដើម។ ឪពុកម្តាយហាមកូនដើរលេងក្រៅផ្ទះនាពេលយប់ព្រលប់ កូនស្រីមានផ្ទៃពោះមិនបានរៀបអាពាហ៍ពិពាហ៍ ជាដើម។ សេចក្តីព្រួយបារម្ភទាំងអស់នេះ គឺជាទំនាស់និងសេរីភាពដែលយើងត្រូវយកមកធ្វើជាប្រធានបទ ដើម្បីពិភាក្សាដោះស្រាយដោយសន្តិវិធី
គ្រួសារជាក្រុមមនុស្សដែលកើតចេញពីចំណងអាពាហ៍ពិពាហ៍តាមច្បាប់ និងគោរពតាមប្រពៃណី ឬស្ម័គ្រចិត្តរួមរស់ជាមួយគ្នាដោយមិនបានរៀបអាពាហ៍ពិពាហ៍ (អនីតិសង្វាសជន) ហើយបានបន្តពូជពង្ស ខ្សែស្រឡាយ ជាញាតិសន្តានតៗគ្នា។ ចំពោះអ្នកដែលមិនបានរៀបអាពាហ៍ពិពាហ៍តាមច្បាប់ និងរំលងប្រពៃណី តែងមានគុណវិបត្តិច្រើនដូចជា ការខូចកេរ្តិ៍ឈ្មោះ អាចទទួលរងនូវជំងឺឆ្លង និងការចំអក ឡកឡឺយ កូនដែលកើតមកទទួលការរើសអើង។ ផ្ទុយមកវិញអាពាហ៍ពិពាហ៍ប្រព្រឹត្តឡើងតាមច្បាប់ គោរពប្រពៃណី និងមានការទទួលស្គាល់ជាផ្លូវការ ពីក្រុមគ្រួសារញាតិមិត្តាអាពាហ៍ពិពាហ៍ប្រកបដោយ កិត្តិយស និងសុភមង្គល។ ដើម្បីឱ្យក្រុមគ្រួសារមានសុភមង្គលស្ថិតស្ថេរ គឺត្រុវបំពេញលក្ខខណ្ឌដូចជា លក្ខខណ្ឌសម្ភារៈ មនោសញ្ចេតនា សង្គម និងសីលលក្ខខណ្ឌ។
បំណងដ៏សំខាន់នៃការបង្កើតគ្រួសារ គឺការមានកូន។ ការមានកូនបានធ្វើឱ្យប្តីប្រពន្ធ មានមនោសញ្ចេតនាថ្មីៗបន្ថែមទៀតដូចជា ផ្តល់ក្តីស្រឡាញ់ យកចិត្តទុកដាក់ថែរក្សាកូនដោយភាពទទួលខុសត្រូវ។ តែចំពោះប្តីប្រពន្ធមួយចំនួនបន្ទាប់ពីរៀបអាពាហ៍ពិពាហ៍ហើយគ្មានកូន ខ្លះក៏បានសុំកូនគេមកចិញ្ចឹមធ្វើជាកូនរបស់ខ្លួន ដែលខ្មែរយើងចាត់ទុករឿងនេះជាទម្លាប់ធម្មតា។ ស្មុំកូនតាមលក្ខខណ្ឌច្បាប់ត្រូវដាក់ពាក្យសុំទៅតុលាការ។ បើសិនជាអ្នកសុំមិនបានបំពេញលក្ខខណ្ឌនោះ ទេគេអាចប្រឈមមុខចំពោះច្បាប់ទាក់ទិន នឹងការជួញដូរមនុស្ស។ ដូចនេះដើម្បីឱ្យការសុំកូនមកចិញ្ចឹម នេះមានលក្ខណៈស្របច្បាប់ លុះត្រាតែមានសាលក្រមបញ្ជាក់ពីតុលាការ។
ចំពោះការគ្រប់គ្រងគ្រួសារបានល្អ ឪពុកម្តាយត្រូវមានលក្ខណសម្បត្តិដូចជា មានទំនាក់ទំនងល្អ និងបង្កើតបរិយាកាសសប្បាយរីករាយជាមួយសមាជិកគ្រួសារគ្រប់រូប។ ឪពុកម្តាយមានកាតព្វកិច្ចក្នុងការ ចិញ្ចឹមថែរក្សាគ្រួសារពិសេសកូនៗ និងធ្វើជាគំរូល្អសម្រាប់កូនជាទីស្រឡាញ់ ដើម្បីឱ្យក្លាយជាពលរដ្ឋល្អ នៅពេលគេធំពេញវ័យ។
កូនប្រុសស្រីត្រូវដឹងករណីយកិច្ចរបស់ខ្លួនក្នុងការថែរក្សាឪពុកម្តាយពេលលោកចាស់ជរា ដោយមិនត្រូវទុកលោកទាំងពីរចោល មិនរវីរវល់ថែទាំមើលគាត់ ឬយកគាត់ឱ្យទៅរស់នៅអាស្រ័យតាមវត្តនោះទេ។
យើងជាមនុស្សដែលបានបង្កើតជាក្រុមគ្រួសារហើយ ទោះបីស្ថិតនៅក្នុងប្រការណាមួយក៏ដោយគឺ មិនត្រូវបោះបង់កូនចៅចោលនោះទេ ហើយក៏មិនត្រូវញុះញង់ឱ្យគេបោះបង់ដើម្បីខ្លួន ឬដើម្បីអ្នកដទៃ ឡើយ។ បើពុំនោះទេនឹងទទួលទោសទណ្ឌទៅតាមច្បាប់កំណត់។
សំណួរ និងចម្លើយ
- តើគ្រួសារកើតមានឡើងរបៀបដូចម្តេច?
- នៅក្នុងគ្រួសាររខ្មែរយើង តើគេសង្កេតឃើញមានកូនប៉ុន្មានប្រភេទ? ចូររៀបរាប់។
- តើឪពុកម្តាយគួរគ្រប់គ្រងកូនរបៀបណា ដើម្បីឱ្យគ្រួសារមានសុភមង្គល?
- តើកូនប្រុសស្រីត្រូវតបស្នងសងគុណឪពុកម្តាយដូចម្តេច?
- តើដំបូន្មានឪពុកម្តាយផ្តល់ភាពជោគជ័យដល់កូនដូចម្តេចខ្លះ?
- តើច្បាប់ព្រហ្មទណ្ឌបានចែងដូចម្តេចខ្លះ ចំពោះការបោះបង់អនីតិជន និងបទញុះញង់ឱ្យបោះបង់ទារក?
- តើឥទ្ធិពលបរទេសណាខលះដែលបានជះឥទ្ធិពលលើឥរិយាបថសង្គមខ្មែរ?
- តើហេតុអ្វីបានជាការបង្កើតគ្រួសារចាំបាច់ត្រូវមានការរៀបអាពាហ៍ពិពាហ៍?
- តើអ្នកត្រូវធ្វើដូចម្តេច ដើម្បីឱ្យគ្រួសាររបស់អ្នកមានភាពស្ថិតស្ថេរយូរអង្វែង និងមានសុភមង្គល? ចូលពន្យល់។
- តើកូន និងគ្រួសារមានទំនាក់ទំនងគ្នាដូចម្តេច?
- តើឪពុកម្តាយត្រូវមានលក្ខណសម្បត្តិបែបណាដើម្បីគ្រប់គ្រងគ្រួសារឱ្យមានសុភមង្គល?
- តើហេតុអ្វីបានជាយើងត្រូវតបស្នងសងគុណឪពុកម្តាយ?
- តើឪពុកម្តាយត្រូវធ្វើដូចម្តេចដើម្បីឱ្យកូនមានជោគជ័យក្នុងជីវិត?
- ចូរពន្យល់ពីបុព្វហេតុ និងប្រភេទទំនាស់នៅក្នុងគ្រួសារ។
- តើការដោះស្រាយទំនាស់ក្នុងគ្រួសារមានលក្ខណៈដូចម្តេច?
- តើចំណុចស្តីពីការបោះបង់គ្រួសារបង្ហាញពីអ្វី?
ប្រភព៖ សៀវភៅសិក្សាសង្គម សីលធម៌ ពលរដ្ឋវិជ្ជា ក្រសួងអប់រំ យុវជន និងកីឡា
-
1តើគ្រួសារកើតមានឡើងរបៀបដូចម្តេច?
-
2នៅក្នុងគ្រួសាររខ្មែរយើង តើគេសង្កេតឃើញមានកូនប៉ុន្មានប្រភេទ? ចូររៀបរាប់។
-
3តើឪពុកម្តាយគួរគ្រប់គ្រងកូនរបៀបណា ដើម្បីឱ្យគ្រួសារមានសុភមង្គល?
-
4តើកូនប្រុសស្រីត្រូវតបស្នងសងគុណឪពុកម្តាយដូចម្តេច?
-
5តើដំបូន្មានឪពុកម្តាយផ្តល់ភាពជោគជ័យដល់កូនដូចម្តេចខ្លះ?
-
6តើច្បាប់ព្រហ្មទណ្ឌបានចែងដូចម្តេចខ្លះ ចំពោះការបោះបង់អនីតិជន និងបទញុះញង់ឱ្យបោះបង់ទារក?
-
7តើឥទ្ធិពលបរទេសណាខលះដែលបានជះឥទ្ធិពលលើឥរិយាបថសង្គមខ្មែរ?
-
8តើហេតុអ្វីបានជាការបង្កើតគ្រួសារចាំបាច់ត្រូវមានការរៀបអាពាហ៍ពិពាហ៍?
-
9តើអ្នកត្រូវធ្វើដូចម្តេច ដើម្បីឱ្យគ្រួសាររបស់អ្នកមានភាពស្ថិតស្ថេរយូរអង្វែង និងមានសុភមង្គល? ចូលពន្យល់។
-
10តើកូន និងគ្រួសារមានទំនាក់ទំនងគ្នាដូចម្តេច?
-
11តើឪពុកម្តាយត្រូវមានលក្ខណសម្បត្តិបែបណាដើម្បីគ្រប់គ្រងគ្រួសារឱ្យមានសុភមង្គល?
-
12តើហេតុអ្វីបានជាយើងត្រូវតបស្នងសងគុណឪពុកម្តាយ?
-
13តើឪពុកម្តាយត្រូវធ្វើដូចម្តេចដើម្បីឱ្យកូនមានជោគជ័យក្នុងជីវិត?
-
14ចូរពន្យល់ពីបុព្វហេតុ និងប្រភេទទំនាស់នៅក្នុងគ្រួសារ។
-
15តើការដោះស្រាយទំនាស់ក្នុងគ្រួសារមានលក្ខណៈដូចម្តេច?
-
16តើចំណុចស្តីពីការបោះបង់គ្រួសារបង្ហាញពីអ្វី?