សុភាសិតមួយបានពោលថា “វិជ្ជាជាអាហារប្រាជ្ញាជាអាវុធ” ចូរបកស្រាយ ។
- ការពិពណ៌នា
- មាតិកា
- មតិយោបល់
សុភាសិតមួយបានពោលថា “វិជ្ជាជាអាហារប្រាជ្ញាជាអាវុធ” ចូរបកស្រាយ ។
សេចក្ដីអត្ថាធិប្បាយ
បុព្វបុរសខ្មែរយើងជាអ្នកដែលពារពេញទៅដោយចំណេះដឹង ហើយងមុននឹងលោកស្លាប់ទៅលោកបានបន្សល់ទុកនូវ ពាក្យស្លោក សុភាសិតកំណាព្យ កាព្យឃ្លោងជាច្រើនទុកទូន្មានប្រៀនប្រដៅដល់កូនចៅជំនាន់ក្រោយឪ្យទទួលបានបទពិសោធន៍ ចំណេះដឹង សម្រាប់យកមកអនុវត្តនៅក្នុងជីវភាព រស់នៅប្រចាំថ្ងៃហើយវៀរចាក់អំពី អំពើទុច្ចរិតផ្សេងៗ។ ហើយនៅក្នុងនោះមានសុភាសិតមួយបានពោលថា “វិជ្ជាជាអាហារ ប្រាជ្ញាជាអាវុធ” ។
តើសុភាសិតនេះមានអត្ថន័យអប់រំដូចម្ដេចខ្លះ?
ជាបឋមដើម្បីជាប្រទីបបំភ្លឺឈានទៅដល់ការអត្ថាធិប្បាយនូវប្រធានខាងលើនេះឪ្យបានក្បោះក្បាយជាដំបូងយើងគួរគប្បីស្វែងយល់ពីអត្ថន័យរបស់ពាក្យពិបាកខ្លះៗ ជាមុនសិន។ ដូចជាពាក្យថា “វិជ្ជា” គឺជាចំណេះដឹង ជំនាញ វិជ្ជាជីវៈ ផ្សេងៗ។ រីឯកពាក្យ “អាហារ” គឺជាគ្រឿងបរិក្ឋារសម្រាប់បរិភោគទ្រទ្រង់នូវរាងកាយ។ចំណែកឯពាក្យថា “ប្រាជ្ញា” មានន័យថាញាណប្រកបដោយការត្រិះរិះពិចារណា។ ហើយចំពោះពាក្យថា “អាវុធ” គឺជាគ្រឿងប្រដាប់ដែលធ្វើឬស្សី ឬ ដែកសម្រាប់ទុកត្រួសត្រាយសត្រូវឬឧបសគ្គផ្សេងៗ។ ដូច្នេះបើយោងទៅតាមអត្ថន័យរបស់ពាក្យប្រធានឪ្យកាន់តែច្បាស់បានថែមទៀត ចំណេះដឹងឬជំនាញវិជ្ជាជីវៈ ផ្សេងៗដែលទទួលបានពីការសិក្សារៀនសូត្រឬអនុវត្តការងារផ្សេងៗវាប្រៀបដូចជាគ្រឿងបរិក្ឋារសម្រាប់បរិភោគទ្រទ្រង់នូវរាងកាយរបស់យើងហើយចំពោះញាណដែលប្រកបដោយការត្រិះរិះពិចារណា ថ្លឹងថ្លែងនឹងយល់គ្រប់កាលៈទេសៈវាប្រៀបដូចជាគ្រឿងប្រដាប់ផ្សេងៗដែលធ្វើការឬស្សី ឬដែកសម្រាប់ទុកត្រួសត្រាយសត្រូវឬឧបសគ្គ។
ជាការពិតណាស់មនុស្សម្នាក់ៗដែលកើតមកហើយតែងតែខិតខំស្វះស្វែងរកចំណេះវិជ្ជាឬជំនាញណាមួយពិតប្រាកដជាមួយគេ ពីព្រោះថាពួកគេបានយល់ពីតម្លៃនៃចំណេះវិជ្ជា។ ហើយចំពោះវិជ្ជាជាអាហារបានសេចក្ដីថាប្រសិនបើបុគ្គលណាម្នាក់បានព្យាយាមខិតខំប្រឹងប្រែងសិក្សារៀនសូត្រ ហើយមានគោលបំណងជាក់លាក់ច្បាស់លាស់ទៅលើមុខរបរឬអាជីពណាមួយ តាមចំណង់ចំណូលចិត្តរបស់គេរៀងៗខ្លួនទៅតាមជំនាញដែលគេបានសិក្សារួចហើយ។ ហើយកាលដែលប្រាកដជាអាចស្វែងរកប្រាក់កម្រៃមកបំពេញតម្រូវការផ្ទាល់ខ្លួន ផ្គត់ផ្កងជីវភាពគ្រួសារឪ្យប្រសើរឡើងបានមិនទាន់។ ហើយប្រសិនបើកាលណាសេដ្ឋកិច្ចគ្រួសារមានការរីកចម្រើនហើយក៏បានរួមចំណែកក្នុងការអភិវឌ្ឍប្រទេជាតិដែរ។ ហើយបើយើងមកមើលពីការងារក្នុងសង្គមយើងនាពេលបច្ចុប្បន្ននេះមានច្រើនណាស់ដូចជាគ្រូបងៀន គ្រូពេទ្យ វិចិត្រករ កម្មករ ពាណិជ្ជកម្ម សិល្បៈករ កសិករ ជាដើម។ សុទ្ធសឹងយតែជាការងារដែលមានតម្លៃ សុចរិត ថ្លៃថ្នូរហើយសង្គមគាំទ្រថែមទៀតហើយទៀតហើយសុទ្ធតែទទួលបានទាំងអស់។ ហើយទ្រព្យនៃចំណេះវិជ្ជានេះគឺជាឃ្លាំងទ្រព្យដ៏មហិមាចាយនៃមិនចេះរីងស្ងួត ចាយច្រើន ចម្រើនឡើងទៅណាមកណាមិនពិបាកវេចស្ពាយតាមខ្លួនភ្លើងឆេះក៏មិនដល់។ ដូចដែលពាក្យស្លោកមួយបានពោលថា “វិជ្ជាជាទ្រព្យជាប់នឹងប្រាណ ចោរលួចមិនបានចាយ ច្រើនកើនច្រើន កណ្ដៀរមិនកោរ កណ្ដុរមិនកាត់” ។ ហើយលើសពីនេះទៅទៀតកាលណាយើងមានវិជ្ជាយើងប្រាដកជាមានគំនិតច្នៃប្រឌិតបង្កើតនូវអ្វីដែលថ្មីៗ ដែលអាចឪ្យយើងរកប្រាក់បានមួយផ្នែកទៀតហើយលើសពីនេះទៅទៀតបើយើងមានវិជ្ជា មុននឹងយើងធ្វើអ្វីៗគឺប្រាដកជាមានការពិចារណាល្អិតល្អន់ជាមិនខានហើយមិនចាញ់បោកជនខិលខូលពីការកេងប្រវញ្ច័គ្រប់រូកភាព។ ហើយមិនត្រឹមត្រូវប៉ុណ្ណឹងយើងក៏អាចជួយសារប្រទេសជាតិក៏ដូចជាសហមមន៍របស់យើងឪ្យមានការរីកចម្រើនបានតាមរយៈការផ្សព្វផ្សាយនូវចំណេះដឹងរបស់យើង។ តួយ៉ាងនៅក្នុងសង្គមយើងនាពេលបច្ចប្បន្នបុគ្គលដែលមានព្យាយាមសិក្សារៀនសូត្រហើយគេប្រាកដជាទទួលបានការងារ មួយយ៉ាងសមរម្យជាក់ច្បាស់លាស់។ រីឯនៅក្នុងអក្សរសិល្ប័ខ្មែរយើងវិញដូចជា រឿងកុលាបប៉ៃលិន តួអង្គចៅចិត្រ ដោយសារគេមានជំនាញ គេបានខិតខំព្យាយាមធ្វើការជាកម្មករជីកត្បូងដោយមិនខ្ជិលច្រអូលរហូតក្លាយទៅជានាយកត្រួតអណ្ដូងរ៉ែទៀត។ រីឯក្នុងរឿងទុំទាវវិញ តួអង្គពេជ្រ និងទុំ នៅពេលដែលគេបួលរៀនជាព្រះសង្ឃគេមានជំនាញធ្វើតោកលក់ សម្រាប់ផ្គត់ផ្គង់ជីវភាពជាព្រះសង្ឃរបស់គេ។ ដោយឡែកនៅក្នុងរឿងព្រះអាទិត្យថ្មីរះលើផែនដីចាស់វិញ។ តួអង្គលោករដ្ឋមន្ដ្រី បន្ទាប់ពីគាត់បានបញ្ចប់ការសិក្សានៅប្រទេសបារាំង រួចហើយលោកបានក្លាយទៅជាមន្ដ្រីបម្រើការងាររាជការ។ រីឯតួអង្គសមវិញបន្ទាប់ពីគាត់បានបម្រើការងារជាមួយលោកមន្រ្ដីរួមហើយគាត់ក៏បានវិលត្រឡប់ទៅស្រុកកំណើតវិញក្នុងជីវិតជាកសិករហើយសមបានចូលរួមជារដ្ឋាភិបាលគឺអនុវត្តនយោបាយទឹកហើយត្រូវបានប្រជារាស្រ្ដគោរពស្រឡាញ់បានបោះឆ្នោតឪ្យធ្វើមេឃុំសង្គមរាស្រ្ដនិយមទៀត ហើយអ្វីដែលពិសេសនោះត្រូវបានចាត់ឪ្យទៅចូលរួមសមាជលើកទីប្រាំបួនៅរាជធានីភ្នំពេញទៀត។ ហើយចំពោះប្រាជ្ញាជាអាវុធមានន័យថានៅក្នុងជីវភាពនៅរបស់មនុស្សយើងម្នាក់តែងតែជួបប្រទះនូវបញ្ហាឧបសគ្គជារឿយៗដូចជាបញ្ហាគ្រួសារ បញ្ហាសង្គមឬជាមួយមហាជនទូទៅហើយនៅក្នុងដោះស្រាយបញ្ហាទាំងអស់នេះវាទាមទារឪ្យមនុស្សមានមានភាពប៉ិនប្រសប់ ឈ្លាសវៃក្នុងការដោះស្រាយប្រកបដោយសន្ដិវិធី។ ហើយជននោះនឹងក្លាយទៅជាជនសម្បូរប្រាជ្ញាជាមិនខាន។ ហើយប្រាជ្ញានេះវាប្រៀបដូចជាអាវុធដ៏មុតស្រួចហើយរឹងមាំនិងត្រជាក់ដែលដោះស្រាយមិនប៉ះពាល់ទៅលើផលប្រយោជន៍ផ្សេងៗ។ ហើយទៀតអាចឪ្យយើងចាកផុតពីបញ្ហាទីទល់ក្រល្ងប់ គ្រោះទុរ្ហិក្ស គ្រោះធម្មជាតិ ដូចជាខ្បល់ព្យុះ ទឹកជំនាន់ គ្រោះរាំងស្លួត រន្ទះបាញ់ ជាដើម។ បើយើងជួននូវបញ្ហាទាំងអស់នេះយើងប្រាកដជាមានវិធីទប់ទល់ឬ ដោះស្រាយទុកមុនជាមិនខាន។ ហើយមួយវិញទៀតអាចឪ្យយើងហ៊ានក្រោកឈរតវ៉ាទាមទារដសិទ្ធិសេរីភាពនៅពេលដែលមានការជិះជាន់ពីសំណាក់ជនណាម្នាក់។ ហើយក៏អាចចូលរួមការពារជាតិមាតុភូមិដែរ។ តួយ៉ាងដូចជានៅក្នុងប្រវត្តិសាស្រ្ដប្រទេសកម្ពុជាយើងនៅក្នុងសម័យអាណនិគមបារាំង ស្ថិយក្រោមការដឹកនាំរបស់សសម្ដេចនរោត្តម សីហនុ ទ្រង់មានភាពឈ្លាសវៃនិងប៉ិនប្រសប់បំផុតក្នុងទាមទារឯករាជ្យពីបារាំងដូចទ្រង់បានផ្ដល់បទសម្ភាសន៍ជាមួយភ្នាស់ងារកាសែតញូយ៉កថែមដែលមានឥទ្ធិពលដូចគ្រាប់បែកមួយគ្រាប់នឹងបានបង្កើតកងជីវពលនារីក្លាហានដែលមានការចូលរួមពីប្រជាជនទាំងប្រុស ទាំងស្រី រាប់ម៉ឹងនាក់ហើយទទួលការហ្វឹកហាក់យ៉ាងសកម្មភាពទីបំផុតបារាំងព្រមប្រគល់ឯករាជ្យយ៉ាងឧឡារឹកឪ្យខ្មែរវិញ។ រីឯនៅក្នុងអក្សរខ្មែរយើងវិញដូចជា រឿងកុលាបប៉ៃលិន តួអង្គមានភាពឈ្លានវៃ ក្នុងដោះស្រាយបញ្ហាបានជាបន្ទាប់ភ្លាមៗដូចជានៅពេលឡានខូននៅកណ្ដាលព្រៃភ្នំចំពេលបាក់រសៀលមិនអាចធ្វើទៅដំណើរទៅមុនបន្ដទៀតបានហើយទាំងអស់គ្នានៅទីនោះមិនអាចនឹកឃើញទាំងអស់គ្នានៅទីនោះមិនអាចនឹកឃើញភ្លាមៗថាទឹកកំប៉ុងជំនួស ហើយអុសអាចកាច់មែកឈើងាប់ៗបានជាការស្រេច។ ដោយឡែកនៅក្នុងរឿងធនញ្ជ័យវិញតួអង្គធនញ្ជ័យជាជនដែលឈ្លាសវៃសម្បូរប្រាជ្ញាអាចដោះស្រាយបញ្ហាការពារជីវិតរបស់ខ្លួនពីសេ្ដចដូចជារាវពងមាន់ក្នុងទឹក ភ្នាល់ដំរី ជល់មាន់ជាដើម។ ធនញ្ជ័យជីវិតរបស់សេ្ដចនឹងពួកមន្ដ្រីដែលមានគំនិតចង់ផ្គួលរលំគាត់ប្រកបដោយធម៌អហឹង្សា។ រីឯនៅក្នុងរឿងព្រះវេស្សន្ដរវិញតួអង្គតាជូជក់ ពូកែថ្មីមាត់ក្នុងការដោះស្រាយបញ្ហាដូចជាជានៅពេល ដែលនាងអាមិត្តធីតាបានប្រើគាត់ឪ្យទៅសូមជាលីក្រស្នាពីព្រះវេស្សន្ដរមកធ្វើជាទាសទាសីនោះ។ ហើយពេលគាត់ធ្វើដំណើរទៅដល់ព្រៃភ្នំគិរីវង្គត់ មានកូនអ្នកភូមិម្នាក់ឈ្មោះចេតបុត្រយាមនៅទីនោះពេលឃើញតាជូជក់ដើរសំដៅមកចេតបុត្របានព្រលែងឆ្កែដេញខាំហើយតាជូជក់ រត់ឡើងចុងឈើចេតបុត្រ បម្រុងទាញ ព្រួញ បាញ់ប្រហារថែមទៀត។ តែតាជូជក់បានកុហកថាខ្លួនជារាងទូតព្រះបាទស្រីសញ្ជ័យចេតបុត្រជឿក៏បាននាំតាជូជក់ទៅហើយជប់លៀងទៀត។ នេះបង្ហាញពីភាពប៉ិនប្រសប់របស់តាជូជក់ គាត់រួចខ្លួនហើយទទួលបានគុណសម្បត្តិទៀត។
សរុបមកប្រធានខាងលើដែលបានលើកឡើងថាវិជ្ជាជាអាហារប្រាជ្ញាជាអាវុធគឺពិតជាត្រឹមត្រូវណាស់។ ព្រោះវិជ្ជាជាអាវុធគឺពិតជាត្រឹមត្រូវណាស់។ ព្រោះវិជ្ជាប្រៀបដូចជាឃ្លាំងទ្រព្យ ឯប្រាជ្ញាទុកដូចជាអាវុធដ៏ត្រជាក់។
ឆ្លងទៅតាមការអត្ថាធិប្បាយអមដោយអំណះអំណាងខាងលើយើងឃើញថាប្រធាននោះបានអប់រំឪ្យមនុស្សស្វះស្វែងរកចំណេះវិជ្ជា ហើយការដោះបញ្ហាកុំអាងទៅលើ កម្លាំងបាយ កម្លាំងកាយ ត្រូវចេះប្រើប្រាជ្ញា។ ដូចនេះក្នុងនាមពួកយើងជាយុវជនជំនាន់ក្រោយ ដែលជាសសរទ្រូងដ៏រឹងមុំារបស់ជញ្ជាក់យកចំណេះវិជ្ចាឪ្យបានច្រើនសមជាទំពាំងស្នងឬស្សីដ៏ល្អ។