Khmerrean.com

Tel: 093 561625

ចូលរួមចែករម្លែកដើម្បីជាតិយើង

ហេតុអ្វីបានជាអ្នកចង់ធ្វើជាគ្រូបង្រៀន ? ព្រោះអ្វី ?

គ្រូបង្រៀន
វប្បធម៌ទូទៅ
0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
វប្បធ៌ទូទៅ

បានជាខ្ញុំចង់ធ្វើជាគ្រូបង្រៀនដោយសារ បំណងប្រាថ្នាចង់អប់រំដល់កុមារាកុមារី យុវជនជាអ្នកបន្តវេនពីមនុស្សចាស់ ធ្វើការអភិវឌ្ឍន៍ខ្លួនដើម្បីក្លាយជាពលរដ្ឋល្អ ដែលមានប្រយោជន៍ជាទីសង្ឃឹម និងជាសសរទ្រូងប្រទេសជាតិដូចជា ផ្តល់ការអប់រំសំខាន់ៗមួយចំនួនគឺៈ

១. អប់រំឲ្យមានសីលធម៌ គុណធម៌ល្អ ចេះគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ

២. អប់រំឲ្យមានសីលធម៌ គុណធម៌ល្អ ចេះគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ

៣. អប់រំឲ្យមានសុខភាពល្អ សាមគ្គីភាពល្អ និងយល់ដឹងពីបរិស្ថានល្អ

៤. អប់រំឲ្យចេះស្រាវជ្រាវរកចំណេះដឹងថ្មីៗ បទពិសោធន៍ល្អៗ ចេះស្វ័យអភិវឌ្ឍន៍ខ្លួនឯង និងមានមនសិការខ្ពស់ចំពោះប្រទេសជាតិ

៥. អប់រំឲ្យចេះរិះរកល្បិច និងវិធីសាស្រ្តល្អៗក្នុងការផ្តល់ចំណវដឹងនិងអប់រំមនុស្សជំនាន់ក្រោយក្លាយជាពលរដ្ឋល្អពីព្រោះថា៖

  • គ្រូជាអ្នកកសាងធនធាន សាងគុណធម៌ គុណភាពមនុស្ស
  • គ្រូជាអ្នកសង់គ្រឹះជីវីតមនុស្ស និងគ្រូពេទ្យបំបាត់ភាពល្ងង់
  • គ្រូជាអ្នកដឹកនាំសតិបញ្ញា កសាងបញ្ញានិងគឺជាវិស្វករបញ្ញារបស់ជាតិ
  • គ្រូជាអ្នកនាំផ្លូវទៅរកសេចក្តីសុខ ភាពថ្លៃថ្នូរ និងសុភមង្គល
  • គ្រូជាវិស្វករនៃព្រលឹង និងជាឃ្លាំងបញ្ញារបស់ជាតិ
  • គ្រូជាបុព្វការីជន ជាឪពុកម្តាយទីពីររបស់សិស្ស ជាបុគ្គលដែលគួរគោរព និងជាមនុស្សដែលលះបង់ប្រយោជន៍ខ្លួនឯងដើម្បីជាប្រយោជន៍ជាតិ ។
Share
ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 1