Khmerrean.com

Tel: 093 561625

ចូលរួមចែករម្លែកដើម្បីជាតិយើង

អ្នកខ្លះយល់ថា “ការអភិវឌ្ឍន៍ប្រទេសកម្ពុជាពឹងផ្អែកលើវិន័យកសិកម្ម” ហើយខ្លះទៀតយល់ថា “ការអភិវឌ្ឍន៍ប្រទេសកម្ពុជាពឹងផ្អែកលើវិស័យទេសរណ៍” ។

0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
សំណេរតែងសេចក្តី

អ្នកខ្លះយល់ថា “ការអភិវឌ្ឍន៍ប្រទេសកម្ពុជាពឹងផ្អែកលើវិន័យកសិកម្ម” ហើយខ្លះទៀតយល់ថា “ការអភិវឌ្ឍន៍ប្រទេសកម្ពុជាពឹងផ្អែកលើវិស័យទេសរណ៍” ។ តើអ្នកយល់យ៉ាងណា ។ ចូរពិភាក្សា ។

សេចក្ដីអធិប្បាយ

ប្រទេសនីមួយៗ នៅលើពិភពលោក មានការអភិវឌ្ឍន៍មិនដូចគ្នាទាំងស្រុងនោះទេ ។ ប្រទេសខ្លះគេកសាងជាតិ ដោយយក កសិកម្មជាគ្រឹះហើយ ប្រទេសខ្លះនោះគេយកវិសយទេសចរណ៍ និង ប្រទេសខ្លះនោះគេអភិវឌ្ឍន៍ តាមវិស័យ ឧស្សាហកម្ម ពាណិជ្ជកម្មជាដើម ។ ក្នុងនោះនោះដែរដើម្បីអភិវឌ្ឍន៍ប្រទេសកម្ពុជាយើង វិញ គេយល់ឃើញខុសៗគ្នា ដោយអ្នកខ្លះយល់ថា “អភិរឌ្ឍន៍ប្រទេសកម្ពុជា ពឹងផ្អែក លើវិស័កសិកម្ម” វីឯ អ្នកខ្លះទៀតយល់ “ ការអភិវឌ្ឍ ប្រទេសកម្ពុជាពឹងផ្អែកលើវិស័យទេសចរណ៍ “ ។

តើមតិទាំងពីរ ខាងលើនេះមួយណាត្រឹមត្រូវជាង ?

មុននឹងឈានទៅដល់ការបកស្រាយ ប្រធានខាងលើឲ្យបានក្បោះក្បាយ និងកាន់តស៊ីជម្រៅ ជាដំបូងយើងគប្បីយល់ន័យនៃពាក្យគន្លឹះ មុនសិន​ ។ ពាក្យ “ អភិវឌ្ឍ” មានន័យថា ធ្វើឲ្យរីកចម្រើនប្រែប្រួលឆ្ពោះទៅមុខយ៉ាងខ្លាំង ។ រីឯពាក្យ “ កសិកម្ម “ គឺជាធ្វើស្រែចម្ការ ច្បារដំណាំផ្សេងៗ ។ ចំណែកឯពាក្យ “ ទេសចរណ៍ “ សំដៅដល់ការដើមកម្សាន្ត តាមរមនីយដ្ឋាននានា ។

ស្របតាមមតិទីមួយ ដែលគេនិយាយថា ការអភិវឌ្ឍប្រទេសកម្ពុជា ត្រូវពឹងផ្អែកលើវិស័យកសិកម្ម ដោយសំអាងទៅលើប្រជាជនខ្មែរជាអ្នក ធ្វើស្រែចម្ការស្ទើរតែគ្របគ្រួសាររហូតដល់ប៉ែតសិបប្រាំភាគរយនៃប្រជារាស្រ្តទាំងអស់ ។​ បញ្ហនេះបណ្ដាលមកពីប្រទេសកម្ពុជា សម្បូរធនធានធម្មជាតិដែលទាក់ទងទៅនឹងវិស័យកសិកម្មដូចជា ដីល្បាប់ ដីក្រហម ដីមានជីវជាតិ ទឹកកម្តៅព្រះអាទិត្យគ្រប់គ្រាន់ ហើយនៅសង់ខាង ទន្លេសាប ទន្លេបាសាក់ គឺជាវាងទំនាប ដែលលាតសន្ធឹងពីខេត្តសៀមរាប បាត់ដំបង កំពង់ឆ្នាំង រហូតដល់ព្រំដែនប្រទេសវៀតណាម តាមទិស្ម ដោយសំអាងក្ឍប្រទេសកម្ពុជា ពាយ័ព្យទៅទិសអាគ្នេយ៍ គឺជាដីល្បាយមានជីជាតិណាស់ ។ ទឹកទន្លេ មេគង្គ ទន្លេសាប ព្រែកស្ទឹង រាប់មិនអស់ ជាប្រភពនៃកសិកម្ម ហើយបើគេធ្វើនយោបាយទឹកបន្ថែមទៀត កសិកម្ម នៅកម្ពុជានឹងអភិវឌ្ឍទៅមុខយ៉ាងលឿន​ ។ ចំណែកកម្ពៅព្រះអាទិត្ ដែលរាល់ដំណាំត្រូវការជាចាំបាច់នោះក៏មានបរិបូរណ៍ និងទៀងទាក់ផងដែរ ទាំងអស់នេះបណ្តាលមកពីប្រទេសកម្ពុជាស្ថិតនៅជិតអេក្វាទ័រ ។ ម្យ៉ាងទៀតទោះបីប្រជារាស្រ្ត ខ្មែរនៅប្រើប្រាស់ឧបករណ៍ និង វិធីបែបបុរាណខ្វះបច្ចេកទេសសព្វគ្រប់ក៏ដោយ ក៏ផលដំណាំនៅតែបានច្រើន និងនាំចេញទៅលក់ វិធីបែបបុរាណខ្វះបច្ចេមានបរិបូរណ៍ និងទយបើគេធ្វើល្បាយមានជីជាតិណាស់ ។ ទឹកទន្លេ មេគង្គ ទន្លេសាប ព្រែកស្ទឹង បឹងរាប់មិនអស់ ជាប្រភពនៃកសិកម្ម ហើយបើគេធ្វើនយោបាយទឹកបន្ថែមទៀត កសិកម្ម វាសទំនាប ដែលមិនររស់ ប្រពនៃ កសិកម្ម ល័យបៀនៅប្រទេសក្រៅបាន​យ៉ាងច្រើនសន្ធឹកសន្ធាប់ ។ ប្រសិនបើប្រជារាស្រ្តខ្មែរ ខិតខំពង្រីកផ្ទៃដី រៀបចំកសិកម្មទៅតាមវិធីទំនើបដូចជា អាងស្តុកទឹកមានប្រព័ន្ធ ប្រឡាយតូចធំ នោះផលិតផលនិងកើន​ឡើងសន្ធឹកសន្ធាប់ជាងនេះទៅទៀត ​។ ជាស្ដែកដូចជានៅក្នុងឿងព្រះអាទិត្យថ្មីរះលើផែនដីចាស់បានបញ្ជាក់ថា​ “ កាលបើកសិកម្មបានរីកចម្រើននោះសេដ្ឋកិច្ចជាតិ និងបានលូតលាស់តយ៉ាងពិតប្រាកដ “ ។ ក្នុងរឿងដដែលនេះសមនឹងអ្នកស្រុករបស់អ្នកកាលពីដើមមានជីវភាពដុនដាប តែឥឡូវបានប្រែមុខមាត់ថ្មីមានជីវភាព សម្បូរធូរធារ ជាងមុនឆ្ងាយណាស់ អាស្រ័យដោយសារការចេះធ្វើកសិកម្មនេះ ដោយពួកគេបានប្រកបរបរ កសិកម្មបានល្អប្រសើរគ្មានអ្វីគួរឲ្យបារម្មណ៍ ។

សរុបមកការអភិវឌ្ឍប្រទេសជាតិដោយពឹងផ្អែក លើវិស័យកសិកម្ម ពិតជាត្រឹមត្រូវដូចជា ការរៀបរាប់និងឧទាហរណ៍ខាងលើពិតប្រាកដមែន ។ តើការអភិវឌ្ឍប្រទេសកម្ពុជា ត្រូវតែពឹងផ្អែកទៅលើវិស័យកសិកម្ម តែមួយមុខ​ទើបអាចឲ្យប្រទេសជាតិមានការរីកចម្រើន ពិតមែនដែរឬយ៉ាងណា ?

ទន្ទឹងនឹងមតិទីមួយនៅមានមតិបានយល់ផ្ទុយទៅថា ការអភិវឌ្ឍប្រទេសកម្ពុជាត្រូវពឹងផ្អែកលើវិស័យទេសចរណ៍ ។ គេនិយាយបែបនេះគឺគេសម្អាងទៅលើប្រទេសកម្ពុជា សម្បូរទៅដោយសម្បត្តិធម្មជាតិ ពិសេសគឺប្រាសាទ បុរាណនានារាប់មិនអស់គឺនៅគ្រប់ ខេត្ត រាល់ប្រាសាទបុរាណ ទាំងអស់នោះមានសារៈសំខាន់ណាស់សម្រាប់ ទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិដែល បានចំណាយ ធនធាន រូបិយវត្ថុមកចូលទស្សនាក្នុងប្រទេសកម្ពុជា ។ គេសង្កេតឃើញថាគ្រាន់តែខេត្ត សៀមរាបអង្គរជាប់លេខមួយចំណូលទេសចរណ៍ ។ វិស័យទេសចរណ៍បានស្រូបរូបិយប័ណ្ណជាច្រើន សម្រាប់ផ្ទុយទ្រទ្រង់ថរិកាជាតិ​ និងមានលក្ខ​ណៈងាយស្រួលជាងវិស័យដទៃទៀត ដែលគេហៅថា ឧស្សាហកម្មគ្មានផ្សែង ក្រៅពីនេះយើងនូវមានសម្បត្តិវប្បធម៌ ដ៏យូរលង់របស់ខ្មែរ មានតាំងពីប្រពៃណីទំនៀមទម្លាប់ ការស្លៀកពាក់​ របាំ ចម្រៀង ភ្លេង ត្រូវបានថែរក្សា ។ ក្រៅពីសម្បត្តិវប្បធម៌ ប្រទេសកម្ពុជា នូវមានសម្បត្តិធម្មជាតិសម្បូរបែប ហើយមានទេសភាព​ប្លែកៗ ល្អត្រកាល គួរឲ្យចាប់ចិត្តចង់ទៅទស្សនាមានដូចជាទឹកជ្រោះប៊ូស្រា បឹងយក្សឡោម នៅ ខេត្ត មណ្ឌលគីរី និង ខេត្តរតនគីរី ភ្នំគីរីរម្យ នៅខេត្តកំពង់ស្ពឺ ភ្នំបូកគោ ទឹកឈូ ខេត្តកំពត ភ្នំគូលែន សៀមរាប សុទ្ធតែទាក់ទាញភ្ញៀវ ជាតិនិងអន្តរជាតិឲ្យទៅទស្សនា​ជានិច្ចកាល ។ បើភ្ញៀវទេសចរណ៍ច្រើនដែរ តាមរយៈការលក់ដូរ ម្ហូបអាហារ ផ្លែឈើ ឬ វត្ថុអនុស្សាវរីយ៍ផ្សេងៗ ហើយសេដ្ឋកិច្ចក៏មានការអភិវឌ្ឍ ជឿនលឿន ទៅតាមនឹងផងដែរ ។​

សរុមមក ការអរិវឌ្ឍ ទ្រទ្រង់ជាតិដោយពឹងផ្អែកលើវិស័យទេសចរណ៍ពិតជាត្រឹមត្រូវ ដូចដែលបានរៀបចាំខាងលើនេះពិតប្រាកដមែន ។

ជារូមបើទោះបីជាមានមតិពីរយល់មិនស្របគ្នាក៏ដោយ ក៏យើងមើលឃើញថាមតិទាំងពីរត្រឹមត្រូវដូចគ្នា ។ ប៉ុន្តែបើយើងធ្វើការវិភាគឲ្យល្អិតល្អិន់​ ទូលំទូលាយទៅយើងឃើញថាការអភិវឌ្ឍប្រទេសតាមវិស័យទេសចរណ៍នៅមានចំណុចអវិជ្ជមានខ្លះ ព្រោះបើគ្មានភ្ញៀវទេសចរណ៍ចូលមកទស្សនា កំសាន្ដនៅស្រុកយើងដោយប្រការណាមួយនោះ យើងប្រាកដជាគ្មាន រូបិណ្ណសម្រាប់អភិវឌ្ឍប្រទេសឡើយ ។ តមពិតវិស័យទេសចរណ៍វិញ គ្រាន់តែឃាកត្តាបន្ទាប់បន្សំតែប៉ុណ្ណោះ ។

ឆ្លងតាមការបកស្រាយនិងពិភាក្សមតិខាងលើរូចមក យើងហ៊ានវាយ តម្លៃជាចុងក្រោយថា មតិទីមួយត្រឹមត្រូវជាង ព្រោះវិស័យកសិកម្មជាអទិភាពចម្បងកម្នុងការអភិវឌ្ឍប្រទេសជាតិ ។ តែដើម្បីឲ្យប្រទេសកម្ពុជា​រីកចម្រើន ជឿនលឿន ឆ្ពោះទៅមុខជាងនេះទៅទៀតនោះ គឺយើងត្រូវចូលរួមគ្នា គ្របវិស័យទាំងអស់ ជាពិសេសលើវិស័យ ពាណិជ្ជកម្ម ឧស្សហកម្ម វិស័យអប់រំជាដើម ។ ដូច្នេះដើម្បីអភិវឌ្ឍប្រទេសមួយ គេត្រូវចូលរួមគ្នា រវាងវិស័យជាច្រើនទើបធ្វើឲ្យប្រទេសជាតិមានការ រីកចម្រើន ។

Share
ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 1