ការសិក្សាវប្បធម៌ អរិយធម៌ ជាការអប់រំបណ្ដុះនូវស្មារតីគំណិតឧត្តមគតិ អត្តសញ្ញាណជាតិខ្មែរដល់កូនខ្មែរ
គ្រូបង្រៀន
វប្បធម៌ទូទៅ
- ការពិពណ៌នា
- មាតិកា
- មតិយោបល់
មតិអ្នកអប់រំមួយរូបបានពោលថា “ការសិក្សាវប្បធម៌ អរិយធម៌ ជាការអប់រំបណ្ដុះនូវស្មារតីគំនិតឧត្តមគតិ អត្តសញ្ញាណជាតិខ្មែរដល់កូនខ្មែរ” បកស្រាយដូចខាងក្រោម៖
ការសិក្សាវប្បធម៌ អរិយធម៌ខ្មែរ គឺធ្វើឲ្យកូនខ្មែរយើងស្គាល់ ប្រភពលក្ខណៈជាតិ និងតម្លៃរបស់ព្រលឹងជាតិខ្មែរបានកាន់តែច្បាស់។ ការដឹង ការស្គាល់អំពីតម្លៃអរិយធម៌ជាពិសេសពិតជា នាំឲ្យកូនខ្មែរយើង មានមោទនភាពចំពោះជាតិខ្មែរ ពោលគឺអត្តសញ្ញាណជាតិខ្មែរ និងឧត្តមគតិដ៏ខ្ពង់ខ្ពស់របស់ខ្មែរយើង។
អត្តសញ្ញាណជាតិខ្មែររួមមាន៖
- ឈ្មោះមនុស្ស៖ សុខ សៅ លឹម រតនៈ រ៉ាវី រចនា…។
- ឈ្មោះរុក្ខជាតិ៖ ដើមត្នោត ដើមរំដួល ដើមក្រវ៉ាន់…។
- ឈ្មោះភូមិស្រុក៖ ភូមិក្រឡាញ់ ភូមិព្រៃសម្លាញ ភូមិខ្សុំ…។
- ឈ្មោះរមណីយដ្ឋាន៖ អំពែភ្នំ អូរតាវ៉ៅ ភ្នំដា ភ្នំបាខែង កាំពី…។
- ឈ្មោះមុខម្ហូបអាហារ៖ សម្លកកូរ សម្លម្ជូរ សម្លប្រហើរ ប្រហុក…។
- សម្លៀកបំពាក់បែបខ្មែរ៖ ស្លៀកចងក្បិន ហូល អាវប៉ាក់ ផាមួង…។
- ប្រភេទរបាំ៖ របាំគោះត្រឡោក របាំអប្សរា របាំត្រុដិ…។
- ឥរិយាបថ៖ ដេក ដើរ ឈរ អង្គុយ និយាយ គិត…។
- ទឹកដី៖ ចំនួន១៨១.០៣៥គ.ម២ ទទួលស្គាល់ដោយច្បាប់ជាតិ និងអន្ដរជាតិ។
- ឈ្មោះខេត្ត៖ ខេត្តកំពង់ស្ពឺ ខេត្តតាកែវ ខេត្តកណ្ដាល…។
- ប្រភេទសត្វ៖ ទន្សោង គោព្រៃ ត្រីរាជ ត្រីចង្វារអង្គរ…។
- ចិត្តគំនិត អត្តចរិត ទំនៀមទម្លាប់ ប្រពៃណី ភាសានិយាយ “ភាសាខ្មែរ”
- សិល្បៈ ភ្លេងពិណពាទ្យ ភ្លេងមហោរី ភ្លេងអារក្ស…។
តាមរយៈអត្តសញ្ញាណជាតិ ឧត្តមគតិជាតិ ពិតជាបានឆ្លុះបញ្ចាំង ឲ្យយើងស្គាល់ពីសារៈសំខាន់របស់វាដូចតទៅ៖
- ស្គាល់ពីតម្លៃនៃអរិយធម៌ជាតិរបស់ខ្លួន
- យល់ដឹងស៊ីជម្រៅ អំពីការការពារ និថែរក្សាអត្តសញ្ញាណជាតិ និងជាតិឲ្យគង់វង្ស
- នាំឲ្យប្រជាជាតិមានជំហរ ស្រឡាញ់ពេញចិត្ត និងមានឧត្តមគតិជាតិ
- បានស្គាល់អំពីអត្តចរិតពិតរបស់ជាតិ
- នាំឲ្យប្រជាជាតិមានវិធានការ ទប់ស្កាត់នូវអ្វីៗដែលអសកម្ម ដែលមិនល្អចំពោះជាតិ។
សូមចូល, គណនីរបស់អ្នក ដើម្បីផ្តល់ការវាយតម្លៃ