កំណែវិញ្ញាសា ជីវវិទ្យា ថ្នាក់ទី១២ សម័យប្រឡង៖ ២០ សីហា ២០១៨
- ការពិពណ៌នា
- មាតិកា
- មតិយោបល់

ប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ
សម័យប្រឡង ២០ សីហា ២០១៨
វិញ្ញាសា ជីវវិទ្យា (ថ្នាក់វិទ្យាសាស្រ្ត)
រយៈពេល ៩០នាទី
ពិនុ ៧៥
ប្រធាន
១. (៦ ពិន្ទុ) ដូចម្តេចហៅថា អាំងភ្លុចប្រសាទ? តើអាំងភ្លុចប្រសាទឆ្លងកាត់ស៊ីណាប់យ៉ាងដូចម្ដេច?
២. (៨ ពិន្ទុ) តើរលកសូរមានឥទ្ធិពលទៅលើផ្នែកផ្សេងៗនៃត្រចៀកយ៉ាងដូចម្ដេច?
៣. (៩ ពិន្ទុ) តើវិស្វកម្មសេនទិចផ្ដល់ផលល្អនិងផលអាក្រក់អ្វីខ្លះដល់មនុស្ស?
៤.(១០ ពិន្ទុ) ចូររកលក្ខណៈខុសគ្នារវាង៖
ក-(៦ ពិន្ទុ) រុក្ខជាតិម៉ូណូកូទីលេដូន និងរុក្ខជាតិឌីកូទីលេដូន។
ខ-(៤ ពិន្ទុ) ការបង្កាត់ជិត និងការបង្កាត់ឆ្ងាយ។
៥.(១១ ពិន្ទុ) ក-(៥ ពិន្ទុ) តើអាំងស៊ុយលីនជាអ្វី? បើកង្វះអរម៉ូនអាំងស៊ុយលីនបណ្តាលឱ្យមានផលវិបាកអ្វី?
ខ-(៦ ពិន្ទុ) ចូរបកស្រាយពីរបៀបផលិតអរម៉ូនអាំងស៊ុយលីនដោយវិស្វកម្មសេនទិច?
៦. (១១ ពិន្ទុ) ក-(៣ ពិន្ទុ) ចូររៀបរាប់ពីតួនាទីរបស់អង់ស៊ីម ARN ប៉ូលីមេរ៉ាស។
ខ-(៨ ពិន្ទុ) ម៉ូលេគុល ARNm មួយមានទំនាក់ទំនងរីបូនុយក្លេអូទីត
គណនាភាគរយននុយក្លេអូទីតប្រភេទនីមួយៗរបស់អង្កត់ ADN ដែលកំណត់សំយោគ ARNm នេះ។
៧. (២០ ពិន្ទុ) ម៉ូលេគុល ADN មួយ មាននុយក្លេអូទីតប្រភេទ C=35% នៃនុយក្លេអូទីតសរុប ហើយនុយ ក្លេអូទីតប្រភេទ C លើសនុយក្លេអូទីតប្រភេទ A ចំនួន 4400។
ក-(១០ ពិន្ទុ គណនាចំនួននុយក្លេអូទីតប្រភេទនីមួយៗរបស់ ADN។
ខ-(៤ ពិន្ទុ) តើម៉ូលេគុល ADN នេះ មានប៉ុន្មានជំហាន?
គ-(៦ ពិន្ទុ) បើម៉ូលេគុលADN នេះស្វ័យដំឡើងទ្វេ4ដង តើវាត្រូវការនុយក្លេអូទីត សេរីចំនួនប៉ុន្មាន?