កំណែវិញ្ញាសា ជីវវិទ្យា ថ្នាក់ទី១២ សម័យប្រឡង៖ ១៩ សីហា ២0១៩
- ការពិពណ៌នា
- មាតិកា
- មតិយោបល់

ប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ
សម័យប្រឡង ១៩ សីហា ២០១៩
វិញ្ញាសា ជីវវិទ្យា (ថ្នាក់វិទ្យាសាស្រ្ត)
រយៈពេល ៩០នាទី
ពិនុ ៧៥
១.(៥ ពិន្ទុ) ដូចម្តេចហៅថា ដំណើរលំអងសិប្បនិម្មិត? ហេតុអ្វីបានជាគេធ្វើដំណើរលំអងសិប្បនិម្មិត ?
២-(១០ពិន្ទុ) ចូរពន្យល់ពី៖
ក- ដំណើរឆ្លងកាត់ស៊ីណាប់របស់អាំងភ្លុចប្រសាទ ។
ខ- ការកកើតនៃពុម្ពក ។
៣-(១០ពិន្ទុ) ចូរពណ៌នាពីលក្ខណៈរបស់អង់ស៊ីម ។
៤-(១០ពិន្ទុ) តើអរម៉ូនដែលបញ្ចេញដោយកោសិកាបេតា(B) និងកោសិកាអាល់ហ្វា(a) របស់លំពែង មានសកម្មភាពយ៉ាងដូចម្ដេចខ្លះ?
៥-(១០ ពិន្ទុ) ចូរប្រៀបធៀបADN និងប្រូតេអ៊ីន។
៦-(១៥ ពិន្ទុ) ម៉ូលេគុលADN មួយ មានចំនួនរង្វេល 10^5 ។ ដោយការេនៃផលសងនុយក្លេអូទីត A និងនុយក្ល អូទីត C ស្មើ 4 *10^10។
ក- រកចំនួននុយក្លេអូទីតប្រភេទនីមួយៗរបស់ ADN ។
ខ- តើADN នេះ ស្វ័យដំឡើងទ្វេប៉ុន្មានលើក ? បើដឹងថា ក្រោយស្វ័យដំឡើងទ្វេរួច ADN កូន មាននុយក្លេអូទីត A ស្មើ 48*10^5 ។
៧-(១៥ ពិន្ទុ) ច្រវាក់ម្ខាងនៃសែនមួយ មាននុយក្លេអូទីត C=1/2 ; A=1/5; T=1/6 ARNm មួយចម្លងក្រមចេញពីច្រវាក់ម្ខាងនៃសននេះ មានវីបូនុយក្លេអូទីត 750 ។
ក-គណនាចំនួនរីបូនុយក្លេអូទីតប្រភេទនីមួយៗរបស់ ARNm នេះ ។
ខ-គណនាចំនួនសម្ព័ន្ធអ៊ីដ្រូសែននសែនខាងលើ ។