កំណែវិញ្ញាសា ជីវវិទ្យា ថ្នាក់ទី១២ សម័យប្រឡង៖ ២២ សីហា ២0១៦
- ការពិពណ៌នា
- មាតិកា
- មតិយោបល់

វិញ្ញាសា ជីវវិទ្យា
ប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ
សម័យប្រឡង ២២ សីហា ២0១៦
វិញ្ញាសា ជីវវិទ្យា (ថ្នាក់វិទ្យាសាស្រ្ត)
រយៈពេល ៩០នាទី
ពិនុ ៧៥
……………………
១. (៥ពិន្ទុ) តើនៅក្នុងស្លឹករុក្ខជាតិមានស្រទាប់អ្វីខ្លះ? ហើយស្រទាប់នីមួយៗមាននាទីដូចម្តេច ?
២. (៥ពិន្ទុ) ហេតុអ្វីបានជាគេថាអង់ស៊ីមជាប្រូតេអ៊ីនដែលមានសកម្មភាពខ្លាំងក្លា?
៣. (៥ពិន្ទុ) ចូរប្រៀបធៀបប្រព័ន្ធប្រសាទសត្វឥតឆ្អឹងកង នឹងសត្វឆ្អឹងកង។
៤. (៥ពិន្ទុ) តើវិស្វកម្មសេនេទិចជួយដល់រុក្ខជាតិដូចម្ដេចខ្លះ?
៥. (១០ពិន្ទុ) ក្រោយពីដំឡើងទ្វេហើយ ហេតុអ្វីបានជាម៉ូលេគុលADNកូនទាំងពីរដូចគ្នាបេះបិទទៅនឹងមូលេគុល AND មេ?
៦. (១០ពិន្ទុ) ហេតុអ្វីបានជាអរម៉ូនខ្មោចតែកោសិកាគោលដៅ?
៧. (១៥ពិន្ទុ) ម៉ូលេគុលADNមួយមាននុយក្លេអូទីតប្រភេទ C = 180000 ដែលមាន
សមាមាត្រ 30% នៃនុយក្លេអូទីតទាំងអស់។
- រកភាគរយនៃនុយក្លេអូទីតប្រភេទនីមួយៗ ។
- រកប្រវែងម៉ូលេគុល ADN គិតជាមីក្រូម៉ែត្រ um។
- ចូររកសម្ព័ន្ធអ៊ីដ្រូសែនសរុបរបស់ម៉ូលេគុល ADN ។
កំណែវិញ្ញាសា ជីវវិទ្យា ថ្នាក់ទី១២ សម័យប្រឡង៖ ២២ សីហា ២0១៦
សូមចូល, គណនីរបស់អ្នក ដើម្បីផ្តល់ការវាយតម្លៃ