ចូរនិយាយពណីទ្រឹស្តីចាស់នៃការបោះបង់ចោលក្រុងអង្គររបស់ព្រះបាទពញាយ៉ាត ។
គ្រូបង្រៀន
ប្រវត្តិសាស្ត្រ
- ការពិពណ៌នា
- មាតិកា
- មតិយោបល់
ការបោះបង់ចោលរាជធានីអង្គរ ឆ្នាំ១៤៣១ ( ឯកសារខ្លះថា ១៤៣២ ) ព្រោះ ៖
- ចុងសម័យអង្គរកម្ពុជា ស្ថិតនៅក្នុងចម្បាំង៣លើកដែលបង្កដោយអយុធ្យា ដែលវាបង្កឲ្យខូចខាតឬបំផ្លាញទៅលើហេដ្ឋារចនាសម្ព័ន្ធសង្គម និងសេដ្ឋកិច្ចព្រមទាំងបណ្តាលពង្រឹងអំណាចរបស់ស្តេចអង្គរ ។
- បារាយណ៍សោធរតដាក ឬបារាយណ៍ខាងកើតដ៏ធំធេងដែលជាប្រភពផ្តល់ទឹកសំរាប់វិស័យកសិកម្ម និងប្រើប្រាស់ត្រូវរីងស្ងួតរាំងស្ទះដោយការប្រែប្រួលខាងផ្លូវទឹក និងភាពរាំងស្ងួត ។
- បារាយណ៍ទឹកថ្លា ឬបារាយណ៍ខាងលិចក៏លែងមានទឹកច្រើនពេញ ប្រៀបដូចមុនទៀត ។ អ្នកស្រុកនាំគ្នាទៅរស់នៅក្នុងបារាយណ៍នោះ ។
- នយោបាយកសិកម្មអតិផល និងបង្កើនរដូវដាំដុះដូចសតវត្សមុនៗ ត្រូវបរាជ័យរដូវប្រាំងខ្វះទឹកធ្វើស្រែប្រាំងសំរាប់ប្រើប្រាស់ក្នុង ជីវភាពនិងរបរសិកម្ម ។
- បញ្ហាបរិស្ថាន ជាពិសេសដីដែលគ្មានទឹកស្រោចស្រពគ្រប់គ្រាន់ និងដីដែលធ្លាប់ប្រើប្រាស់រាប់រយឆ្នាំមកហើយបានជួបប្រទះនឹងភាពខ្សោះជីជាតិ ។
- រាជធានីអង្គរ នៅជិតប្រទេសសៀមពេកគឺ ៤០០គ.ម ពីអយុធ្យា ខ្មែរខ្លោចសៀមលើកទ័ពមកវាយរំខានដល់ការកសាងប្រទេសជាតិ ។
- ប្រជារាស្ត្រ នៅអាណាខេត្តភាគខាងលិចត្រូវសៀមកៀរយកទៅអស់ជាច្រើន ហើយមួយផ្នែកទៀតត្រូវស្លាប់ដោយសង្គ្រាម ជាច្រើនលើកច្រើនគ្រាជាមួយអយុធ្យា ។ គឺមនុស្សតិចពេក មិនអាចការពាររាជធានីអង្គរបាន
- ជីវភាបប្រជាជន នៅតំបន់អង្គរនោះធ្លាក់ចុះជាពិសេសមិនអាច ផ្គត់ផ្គង់ជីវភាពរាជវង្សានុវង្សខ្មែរបានមានន័យថាចំនូលពន្ធមិនគ្រប់គ្រាន់
- ចំណែកតំបន់ចតុមុខ មានទីតាំងភូមិសាស្រ្តល្អសម្រាប់ការពារសត្រូវនឹង នៅឆ្ងាយពីអយុធ្យា
- ស្វែងរកដីថ្មី សម្រាប់ធ្វើកសិកម្ម ។
សូមចូល, គណនីរបស់អ្នក ដើម្បីផ្តល់ការវាយតម្លៃ