ចូរនិយាយពីទំនាក់ទំនងមន និងហ្វូណន នៅក្នុងរបាយការណ៍ចិនលើកដំបូង ?
គ្រូបង្រៀន
វប្បធម៌ទូទៅ
- ការពិពណ៌នា
- មាតិកា
- មតិយោបល់
នៅក្នុងរបាយការណ៍ចិនអំពី ហ្វូណន បាននិយាយថាមានប្រទេសមួយឈ្មោះ ទុន ស៊ុន ដែលមានទីក្រុង៥នឹងព្រះរាជា៥អង្គ ហើយមានភាសាខុសគ្នាតិចតួចប៉ុណ្ណោះហ្វូណន ។ ឈ្មោះ ទុន ស៊ុន នេះមានន័យថាទីក្រុង ៥ភាសាមន ហើយនេះក៏ជាភស្តុតាងលើកដំបូងអំពីប្រទេសមន ។ ទុន ស៊ុន ស្ថិតនៅភាគខាងត្បូងនៃឧបទ្វីបម៉ាឡេស៊ីដែលសព្វថ្ងៃជាមួយផ្នែកនៅក្នុងប្រទេសថៃ និងមួយផ្នែកទៀតនៅក្នុងប្រទេសភូមា។
រាជាណាចក្រមន ត្រូវបានសរសេរដោយព្រះសង្ឃចិន កមួយអង្គដែលបានទៅសិក្សានៅប្រទេសឥណ្ឌា នាស.វទី៧បាននិយាយថា ខាងកើតប្រទេសឥណ្ឌាគឺ ទីក្រុងស្រីក្សេត្រ (ភូមាកណ្តាល) បន្ទាប់មក ទ្វារវតី (ថៃកណ្តាល) បន្ទាប់មក ឦសានបុរៈ ( សម្បូរព្រៃគុកកម្ពុជា ) និងន្ទាប់ គឺចាម្ប៉ា ។
សូមចូល, គណនីរបស់អ្នក ដើម្បីផ្តល់ការវាយតម្លៃ