ចូរនិយាយពីរជ្ជកាលព្រះបាទសូរ្យវម៌្មទី១ ។
គ្រូបង្រៀន
ប្រវត្តិសាស្ត្រ
- ការពិពណ៌នា
- មាតិកា
- មតិយោបល់
ព្រះបាទសូរ្យវម៌្មទី១ មានគោរម្យងារជា កំត្វន ដែលលោក ហ្សក សឺដេស និយាយថាជាគោរម្យងារ កំត្វន = ព្រះអង្គម្ចាស នៅក្នុងភាសាឧបទ្វីបម៉ាឡេស៊ី ។ លោកគិតថា ព្រះបាទសូរ្យវម៌្មទី១ បានយាងមកពីម៉ាឡេស៊ី ហើយជាស្តេចកានព្រះពុទ្ធសាសនាទៀតផង ។។ ប៉ុន្តែ បើយោងតាមសិលាចារឹកកម្ពុជា គឺសិលាចារឹក តាកិន និងសិលាចារឹកបាយពុះបានឲ្យដឹងថា ព្រះបាទសូរ្យវវម៌្មទី១ មានដើមកំណើតនៅកម្ពុជាភាគកណ្តាល ហើយបានទៅកាន់ាកប់អំណាចនៅអង្គរ ហើយទ្រង់ជាស្តេចកាន់ព្រាហ្មណ៍សាសនា ។
ចាប់ពីឆ្នាំ ១០០២ ដល់ ១០១០ ព្រះអង្គបានកាន់កាប់ទឹកដីកម្ពុជាភាគកណ្តាល និងបានធ្វើសង្គ្រាមប្រឆាំងស្តេចនៅអង្គរគឺព្រះបាទជ័យវីវម៌្ម ។ នៅឆ្នាំ ១០១០ គ.ស ព្រះអង្គបានទទួល ជ័យជំនះ និងបានឡើងសោយរាជ្យនៅអង្គរ ។
សូមចូល, គណនីរបស់អ្នក ដើម្បីផ្តល់ការវាយតម្លៃ