បង្ហាញពីភាពខុសគ្នារវាង លិង្គរបស់នាម និងភេបទនៅក្នុងភាសាខ្មែរដោយផ្តល់ឧទាហរណ៍មកបញ្ជាក់ៈ
ភេទរបស់នាមៈ
នៅក្នុងភាសាខ្មែរយើង នាមភាគច្រើនជាពាក្យអភេទ។ នាមមួយអាចជាភេទប្រុសឬស្រីបានអាស្រ័យទៅនឹងពាក្យសម្រាប់បញ្ជាក់ភេទដែលប្រើប្រាស់ជាមួយវា។ វាអាចស្គាល់ភេទរបស់នាមមួយជាភេទប្រុស ឬស្រីបានតាមរយៈពាក្យបញ្ជាក់ភេទ។ ពាក្យបញ្ជាក់ភេទទាំងនោះគឺស្រី ប្រុស ឈ្មោល ញី មេ បា ខ្ទើយ។
ភេទរបស់នាមមាន៣គឺៈ
លិង្គរបស់នាម
នាម នាមទាំងឡាយមានភេទផ្សេងៗគ្នា ភេទរបស់នាមនោះហៅថាលិង្គ។ លិង្គមាន ៣យ៉ាងគឺ បុំលិង្គ (ប៉ុងលិង្គ ) , ឥត្ថិលិង្គ , នបុំសកលិង្គ។ បុំលិង្គគឺភេទសម្រាប់មនុស្សប្រុស សត្វ ឬវត្ថុឈ្មោល , ឥត្ថិលិង្គ គឺភេទសម្រាប់សំគាល់មនុស្សស្រី សត្វ ឬវត្ថុញី នបុំសកលលិង្គជាភេទសំគាល់មនុស្ស សត្វ ឬវត្ថុខ្ទើយ គឺភេទមិនមែនជាប្រុស ឬជាស្រី ជាឈ្មោល ឬញី។ តាមដោយក្បួនបញ្ញត្តិ ហោរា នាមរបស់មនុស្សប្រុស ងាយរបស់មន្រ្តីដឹងជាបុំលិង្គ។ នាមរបស់មនុស្សស្រី នាមរបស់ ស្រុក ភូមិ នគរ វត្ត សឹងជាឥត្ថិលិង្គ ។ នាមរបស់មនុស្សខ្ទើយជានបុំសកលិង្គ។ ឯក្នុងល្បែងខ្លះ វត្ដុជាគ្រឿងលេងសឹងជា ០ត្ថិលិង្គ ដូចអង្គញ់ មេច្រប៉ឹក …. ។ លិង្គប្រើជាពាក្យសម្រាប់ប្រុសស្រី ដូចជាពាក្យថាៈ មាន ឱ តា ពូ ធំ អយ្យកា កុមារ យក្ស យក្ខ ចោរ វាទី វាទិន ភិក្ខុ សាមណេរ គោ។
មុខងាររបស់នាមមានដូចតទៅៈ
· គុណនាម (នាមទី២ គុណនាម) ឧទាហរណ៍ៈ យុវជន កម្ពុជា ទឹកត្រី ផ្ទះថ្ម….
· កិរិយា ឧទាហរណ៍ៈ កុលាបផ្កាច្រើនណាស់។ ថ្ងៃនេះភ្លៀងខ្លាំងណាស់
· គុណកិរិយា ឧទារហណ៍ៈ ខ្ញុំទៅផ្សារ។ នាងនិងម្តាយនាងមកភ្នំពេញ។
· ប្រធាន ឧទាហរណ៍ៈ សុភី រាំរបាំ។ ពូសុខមកពីភ្នំពេញ។
កម្មបទ