Khmerrean.com

Tel: 093 561625

ចូលរួមចែករម្លែកដើម្បីជាតិយើង

ចូរបញ្ជាក់ពីមូលហេតុដែលនាំឲ្យមានវិសមភាពនៃអនក្ខរភាពរវាងខេត្តក្រុង ។ តើអនក្ខរភាពផ្តល់ផលវិបាកយ៉ាងណា ដល់សង្គមសេដ្ឋកិច្ចកម្ពុជា ។

គ្រូបង្រៀន
វប្បធម៌ទូទៅ
0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
វប្បធ៌ទូទៅ

មូលហេតុដែលនាំឲ្យមានវិសមភាពនៃអនក្ខរភាពរវាងខេត្តក្រុងព្រោះ៖

  • ជនពេញវ័យសព្វថ្ងៃជាមនុស្សដែលកើតពីឆ្នាំ ១៩៨០ឡើង ។ ខេត្តមណ្ឌលគិរីជាខេត្តទទួលរងសង្គ្រាមអស់ជាច្រើនឆ្នាំ ធ្វើឲ្យសាលារៀនត្រូវបិទទ្វារ ។
  • ជាខេត្តពុំសូវមានការលូតលាស់ផ្នែកសេដ្ឋកិច្ច
  • ប្រជាជនភាគច្រើនជាជនជាតិ មានជីវភាពក្រីក្រពុំសូវយកចិត្តទុកដាក់លើការរៀនសូត្ររបស់កូនព្រោះពួកគេរស់នៅតាមរបៀបអ្នកព្រៃភ្នំ
  • ពុំសូវសម្បូរសាលារៀន និងគ្រូ
  • សាលារៀន នៅឆ្ងាយពីផ្ទះ ខ្វះមធ្យោបាយទៅកាន់សាលារៀន ។

ផលវិបាកនៃអនក្ខរភាពចំពោះសង្គម និងសេដ្ឋកិច្ច ៖

  • អនក្ខភាពធ្វើឲ្យសង្គម និងសេដ្ឋកិច្ចចេញមិនផុតពីភាពអន់ថយឡើយ
  • ព្រោះអនក្ខរភាព > សង្គមជួបការលំបាក > ខ្វះធនធានមនុស្ស > ខ្វះអ្នកបច្ចេកទេស > ខ្វះកម្លាំងនិង សេវាកម្ម សេដ្ឋកិច្ចអន់ថយ ។
Share
ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 1