បរិមាណទឹកសាបដែលមានហើយអាចប្រើប្រាស់បាននៅលើផែនដីមានកំណត់។ ទឹកសាបមានពីរប្រភេទ គឺទឹកលើផ្ទៃដី និងទឹកក្រោមដី។ ប្រមាណ 95 ភាគរយនៃទឹកសាបក្នុងរូបភាពរាវនៅលើពិភពជាទឹកក្នុងដី។
ជលសាស្រ្តប្រទេសកម្ពុជាកំណត់ដោយប្រព័ន្ធទន្លេសាប និងទន្លេមេគង្គ។ ប្រព័ន្ធទន្លេមេគង្គរួមមានទន្លេមេគង្គ ទន្លេតូចទន្លេបាសាក់ និងដៃរបស់វា។ ទន្លេមេគង្គហូរកាត់ប្រទេសកម្ពុជាប្រវែង ៥០០ គីឡូម៉ែត្រពីជើងទៅត្បូងហើយជាទន្លេវែងជាងគេទី១២ នៅលើពិភពលោក។
ប្រព័ន្ធទន្លេសាបរួមមានបឹងទន្លេសាបទន្លេសាបនិងដៃរបស់វា។ បឹងទន្លេសាបជាបឹងមានទំហំធំជាងគេបង្អស់នៅភូមិភាគអាស៊ីអាគ្នេយ៍។