Khmerrean.com

Tel: 093 561625

ចូលរួមចែករម្លែកដើម្បីជាតិយើង

ជំពូកទី២៖ សកល , មេរៀនទី៤៖ ព្រះច័ន្ទរបស់ផែនដី

គ្រូបង្រៀន
លោកគ្រូ អ៊ី
5 នាក់ បានចុះឈ្មោះ
0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
ផែនដីវិទ្យា សំណួរ ចម្លើយ ថ្នាក់ទី១០,១១,១២

ជំពូកទី២៖ សកល

មេរៀនទី៤៖ ព្រះច័ន្ទរបស់ផែនដី

មេរៀនសង្ខេប

+ព្រះចន្ទគឺជាតារារណបរបស់ផែនដី ។ ព្រះចន្ទបានកើតឡើងប្រហែល 4600 លានឆ្នាំមុនដំណើរគ្នានិងផែនដីដែរ ។ នៅលើផ្ទៃព្រះចន្ទមានលក្ខណៈពិសេសសំខាន់ៗបីគឺ ម៉ារីយ៉ា ដីខ្ពស់ និង មាត់ភ្នំភ្លើង ។ ផ្ទៃព្រះចន្ទពុំមានការព្រោះពេលប៉ុន្មានទេតាំងពីវាកើតមក ដោយសារគ្មានបរិយាកាសនិងទឹកដូចផែនដី ។

+មានទ្រឹស្ដីជាច្រើនបានពន្យល់ពីកំណកំណើតព្រះចន្ទ ប៉ុន្តែទ្រឹស្តីដែលពន្យល់ពីកំណកំណើតព្រះចន្ទបានត្រឹមត្រូវជាងគេគឺវាកើតឡើងដោយសារការបុកទង្គិចរវាងអង្គធំប៉ុនភពអង្គារជាមួយផែនដីកាលពី 4600 លានឆ្នាំមុន ។

+ផែនដីទទួលរងឥទ្ធិពលទំនាញពីព្រះចន្ទនិងព្រះអាទិត្យ ។ កម្លាំងទំនាញនេះបណ្ដាលឲ្យទឹកសមុទ្រ ជោរ និងននាចមួយថ្ងៃពីរដង ។ គេចែកជំនោរសមុទ្រជាពីរប្រភេទអាស្រ័យនិងទីតាំងព្រះអាទិត្យនិងផែនដីគឺ ជំនោលប្រទាញឈម និង ជំនោរប្រទាញកែង ។

សំណួរ ចម្លើយ

  • ចូររៀបរាប់ពីលក្ខណៈពិសេសនៅលើផ្ទៃព្រះចន្ទដោយសង្ខេប ។
  • តើព្រះចន្ទកើតឡើងដូចម្ដេច?
  • ហេតុអ្វីបានជាមានជំនោរនិងលំនាចទឹកសមុទ្រ ?
  • តើការដឹងអាយុសិលានៃព្រះចន្ទអាចជួយតារាវិទូឲ្យប៉ាន់ស្មានអាយុនៃផ្ទៃលើរបស់ភពមួយ ឧទាហរណ៍ ភពពុធបានយ៉ាងដូចម្ដេច ?

ប្រភព៖ សៀវភៅសិក្សាគោលផែនដីវិទ្យាថ្នាក់ទី១២ សៀវភៅកំណែផែនដីវិទ្យាថ្នាក់ទី១២

Share
ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 5
កម្រឹត វិទ្យាល័យ