ជំពូកទី៣៖ តារា កាឡាក់ស៊ី និងសកល , មេរៀនទី២៖ តារានឹង
- ការពិពណ៌នា
- មាតិកា
- មតិយោបល់
ជំពូកទី៣៖ តារា កាឡាក់ស៊ី និងសកល
មេរៀនទី២៖ តារានឹង
មេរៀនសង្ខេប
- ចំណុចពន្លឺជាច្រើននៅលើមេឃ ខ្លះបញ្ចេញពន្លឺដោយខ្លួនឯង ហើយខ្លះទៀតទទួលពន្លឺពីគេ ។តារាដែលបញ្ចេញពន្លឺដោយខ្លួនឯងហៅថា តារានិង ហើយអង្គដែលទទួលពន្លឺពីគេអាចជាភពឬផ្កាយដុះកន្ទុយ ។តារាវិទូចាត់ថ្នាក់តារានិងដោយផ្អែកលើលក្ខណៈរូបដូចជា ពណ៌ សីតុណ្ហភាព ទំហំ សមាសធាតុផ្សំ និងពន្លឺ ។
- ពន្លឺរបស់តារាខុសៗគ្នាអាស្រ័យលើទំហំនិងសីតុណ្ហភាព ហើយមណ្ឌលផូតូគឺជាប្រភពបញ្ចេញពន្លឺ ។ ពន្លឺតារាមើលពីផែនដីអាស្រ័យនិងចម្ងាយពីផែនដីនិងពន្លឺពិតប្រាកដរបស់វា។ គេអាចពណ៌នាពន្លឺរបស់វាតាមវិធីពីរយ៉ាងគឺពន្លឺមើលឃើញនិងពន្លឺជាក់ស្ដែង ។
- តារាវិទូប្រើប្រាស់ដ្យាក្រាម H-Rដើម្បីធ្វើចំណាត់ថ្នាក់តារានិងនិងស្វែងយល់ពីការប្រែប្រួលនៃតារា តារាជាង 90% ស្ថិតក្នុងប្រភេទស៊េរីលំដាប់មេ តារាពណ៌ខៀវក្ដៅនៅផ្នែកខាងឆ្វេងតារាក្រហមត្រជាក់នៅផ្នែកខាងស្តាំ តារាភ្លឺជាងគស្ថិតនៅផ្នែកខាងលើ ហើយតារាស្រអាប់ស្ថិតនៅផ្នែកខាងក្រោមនៃដ្យាក្រាម។
- តារានឹងតែងតែកើតឆ្លងកាត់វដ្ដជីវិតនិងស្លាប់ទៅវិញ។ តារានឹងទាំងអស់កើតឡើងពឺណេប៊ុយឡា។ តារាមានម៉ាសតូចមានជីវិតវែងជាងតារាមានម៉ាសធំ នៅពេលតារាអស់ថាមពលស្នួលរបស់វារួញ ហើយផ្នែកខាងក្រៅរីក ។ នៅពេលតារានឹងប្រើឥន្ធនៈអស់ វានឹងក្លាយជាតារាក្រេសពណ៏ស តារាណឺត្រុង ឬប្រហោងខ្មៅ ។
សំណួរ
- តើលក្ខណៈបីយ៉ាងដែលអ្នកវិទ្យាសាស្ត្រប្រើនៅក្នុងការធ្វើចំណាត់ថ្នាក់តារាមានអ្វីខ្លះ ?
- តើពន្លឺមើលឃើញនិងពន្លឺជាក់ស្ដែងខុសគ្នាដូចម្តេច ?
- តារា A និងតារា Bមានពន្លឺមើលឃើញស្មើគ្នា ប៉ុន្តែតារា A ស្ថិតនៅឆ្ងាយជាងតារា Bពីរដង។តើតារាមួយណាមានពន្លឺជាក់ស្ដែងខ្លាំងជាង ? ចូរពន្យល់ ។
- តើណេប៊ុយឡាគឺជាអ្វី ?
- តើតារានឹងកើតឡើងដូចម្ដេច ?
- តើកត្តាអ្វីខ្លះកំណត់ជីវិតតារានឹង ?
- តើតារាក្រិសពណ៏សគឺជាអ្វី ? តើវាខុសពីតារាណឺត្រុងដូចម្ដេចខ្លះ ?
- ហេតុអ្វីបានជាតារាខ្លះក្លាយជាតារាក្រិសពណ៌ស ហើយតារាខ្លះក្លាយជាតារាណឺត្រុងឬប្រហោងខ្មៅ?
- តើព្រះអាទិត្យនឹងទៅជាយ៉ាងណា ប្រសិនបើវាប្រើឥន្ធនៈអស់ ?
ប្រភព៖ សៀវភៅសិក្សាគោលផែនដីវិទ្យាថ្នាក់ទី១២ សៀវភៅកំណែផែនដីវិទ្យាថ្នាក់ទី១២
ជំពូកទី៣៖ តារា កាឡាក់ស៊ី និងសកល
សំណួរ ចម្លើយ
-
2តើលក្ខណះបីយ៉ាងដែលអ្នកវិទ្យាសាស្រ្ដប្រើ នៅក្នុងការធ្វើចំណាត់ថ្នាក់តារាមានអ្វីខ្លះ?
-
3តើពន្លឺមើលឃើញ និងពន្លឺជាក់ស្ដែងខុសគ្នាដូចម្ដេច?
-
4តារា A និងតារា B មានពន្លឺមើលឃើញស្មើគ្នា ប៉ុន្តែតារា A ស្ថិតនៅឆ្ងាយជាងតារា B ពីរដង ។ តើតារាមួយណាមានពន្លឺជាក់ស្តែងខ្លាំង ? ចូរពន្យល់ ។
-
5តើណេប៊ុយឡាជាអ្វី?
-
6តើតារានឹងកកើតឡើងយ៉ាងដូចម្ដេច?
-
7តើកត្តាអ្វីខ្លះកំណត់ជីវិតតារានឹង?
-
8តើតារាក្រិសពណ៌សគឺជាអ្វី ? តើវាខុសពីតារាណឺត្រុងដូចម្តេច ?
-
9ហេតុអ្វីបានជាតារាខ្លះ ក្លាយជាតារាក្រិសពណ៌ស ហើយតារាខ្លះក្លាយជាតារាណឺត្រុង ឬប្រហោងខ្មៅ ?
-
10តើព្រះអាទិត្យនឹងទៅជាយ៉ាងណាប្រសិនបើវាប្រើឥន្ធនៈអស់ ?
សូមចូល, គណនីរបស់អ្នក ដើម្បីផ្តល់ការវាយតម្លៃ