ក្នុងន័យទូលាយ រដ្ឋាភិបាល ក្រសោបស្ថាប័នទាំងកំពូលទាំងបីរបស់រដ្ឋ គឺស្ថាប័ន នីតិប្បញ្ញត្តិ នីតិប្រតិបត្តិ និងតុលាការ។
ក្នុងន័យចង្អៀត }រដ្ឋាភិបាល ~ សំដៅតែត្រឹមស្ថាប័ននីតិប្រតិបត្តិដែលមានតួនាទីជា អ្នកអនុវត្តច្បាប់ និងធ្វើឲ្យប្រជាជនមានសុវត្ថិភាព ជាអ្នកផ្ដល់សេវានានាជូនសង្គម។
រដ្ឋាភិបាល ជាអង្គការនីតិប្រតិបត្តិមានភារកិច្ចកំណត់ និងអនុវត្តកម្មវិធី នយោបាយរបស់រដ្ឋ ស្របតាមគោលការណ៍ដែលមានចែងក្នុង រដ្ឋធម្មនុញ្ញក្នុងការការពារឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី រក្សាការពារទំនៀមទម្លាប់ និងប្រពៃណីដ៏៏ល្អរបស់ជាតិ។