Khmerrean.com

Tel: 093 561625

ចូលរួមចែករម្លែកដើម្បីជាតិយើង

ជំពូកទី៤៖ បញ្ហាបរិស្ថានលើពិភពលោក ​​​, មេរៀនទី១១៖ កិច្ចសហប្រតិបត្តិការ

គ្រូបង្រៀន
លោកគ្រូ អ៊ី
1 Student បានចុះឈ្មោះ
0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
ផែនដីវិទ្យា សំណួរ ចម្លើយ ថ្នាក់ទី១០,១១,១២

ជំពូកទី៤៖ បញ្ហាបរិស្ថានលើពិភពលោក

មេរៀនទី១១៖ កិច្ចសហប្រតិបត្តិការ

មេរៀនសង្ខេប

ដើម្បីការពារបរិស្ថានមិនឲ្យមាននិរន្តភាព ប្រទេសកម្ពុជាបានរៀបចំនិងពង្រីកបន្តបន្ទាប់នូវប្រព័ន្ធនយោបាយនិងច្បាប់នានាដែលទាក់ទងនឹងកិច្ចការបរិស្ថាននិងការអភិវឌ្ឍធនធានធម្មជាតិ ។ ដំណោះស្រាយលើបញ្ហាបរិស្ថានដើម្បីអោយមាននិរន្តភាពទាមទារឲ្យមានសកម្មភាពចូលរួមតាំងពីបុគ្គលម្នាក់ម្នាក់សហគមន៍រហូតដល់ប្រទេសនានាក្នុងពិភពលោក ។  នេះជាកិច្ចសហប្រតិបត្តិការអន្តរជាតិស្ដីពីបរិស្ថានសម្រាប់អនាគត ។ ឆ្នាំ 1992 នៅទីក្រុងរីយ៉ូដឺសានេរ៉ូ(ប្រទេសប្រេស៊ីល)កិច្ចប្រជុំកំពូលពីបរិស្ថានបានរៀបចំឡើងដោយមានប្រមុខរដ្ឋចូលរួមចំនួន 118 ប្រទេស ។ កិច្ចប្រជុំកំពូលនេះបានទទួលលទ្ធផលជាវិជ្ជមានជាច្រើនដែលជាប្រវត្តិសាស្ត្ររបស់ជនជាតិនាសតវត្សទី 21 ។ ទន្ទឹមនឹងនោះកិច្ចប្រជុំកំពូលស្ដីពីបរិស្ថានក៏ទទួលលទ្ធផលជាអវិជ្ជមានខ្លះៗដែរ មានន័យថាកិច្ចប្រជុំនោះពុំបានចងឬបង្ខំឱ្យប្រតិបត្តិនីតិវិធីនៃកិច្ចប្រជុំនោះទេ។ លទ្ធផលអវិជ្ជមាននោះគឺកើតឡើងដោយសារគំនិតពីរខុសគ្នារវាងប្រទេសអ្នកមាននិងប្រទេសអ្នកក្រ ។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយកិច្ចប្រជុំកំពូលនោះបានជំនះភាពខុសប្លែកគ្នានិងឈានទៅរកកិច្ចព្រមព្រៀងដ៏ល្អមួយសម្រាប់បរិស្ថាននាពេលអនាគត ។

សំណួរ

  • ប្រទេសកម្ពុជាបានបង្កើតច្បាប់បរិស្ថានដើម្បីអ្វី ?
  • មូលហេតុអ្វីដែលនាំឲ្យមានវិវាទរវាងប្រទេសអ្នកក្រនិងប្រទេសអ្នកមាន ?
  • តើមានរបៀបវារៈអ្វីខ្លះ នៅក្នុងកិច្ចព្រមព្រៀងជាអន្តរជាតិស្ដីពីបរិស្ថាននៅទីក្រុងរីយ៉ូដឺសានេរ៉ូ ? តើកិច្ចព្រមព្រៀងលើនោះបានសម្រេចដូចម្ដេចខ្លះ?

ប្រភព៖ សៀវភៅសិក្សាគោលផែនដីវិទ្យាថ្នាក់ទី១២ សៀវភៅកំណែផែនដីវិទ្យាថ្នាក់ទី១២

Share
ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 4
កម្រឹត វិទ្យាល័យ