Khmerrean.com

Tel: 093 561625

ចូលរួមចែករម្លែកដើម្បីជាតិយើង

ជំពូកទី៤៖ ភ្នាក់ងារបង្ករោគនិងជំងឺ , មេរៀនទី១៖ ភ្នាក់ងារបង្ករោគ

គ្រូបង្រៀន
ជីវវិទ្យា
880 នាក់ បានចុះឈ្មោះ
0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
ជីវវិទ្យា សំណួរ-ចម្លើយ ថ្នាក់ទី៩

ជំពូកទី៤៖ ភ្នាក់ងារបង្ករោគនិងជំងឺ

មេរៀនទី១៖ ភ្នាក់ងារបង្ករោគ

 ១. វីរុស

១.១ រូបផ្គុំ

១.២ ការបន្តពូជ

១.៣ វីរុសនិងជំងឺ

២. បាក់តេរី

២.១ រូបផ្គុំ

២.២ បាក់តេរីនិងជំងឺ

២.៣ ការបន្តពូជ

៣. ប្រូតូសូអ៊ែ (ប្រូទីស)

៣.១ ប្រូតូសូអ៊ែ (អាមីប)

៣.២ ប្រូតូសូអ៊ែសាឌីយ៉ា

៣.៣ ប្រូតូសូអ៊ែ ស្ប៉រូសូអ៊ែ

៤. ផ្សិត

 មរៀនសង្ខេប

-សារពាង្គកាយតូចល្អិតដែលបណ្តាលឱ្យមានជំងឺហៅថាភ្នាក់ងារបង្ករោគ។ ភ្នាក់ងារបង្ករោគមាន វីរុសទាំងអស់ បាក់តេរី ប្រូតូសូអ៊ែ (ប្រូទីស)ដូចជា អាមីប សាឌីយ៉ា ប្លាស្មូដ្យូម និងផ្សិតមួយចំនួន ។

-គ្របវីរុសទាំងអស់បង្កឡើងដោយផ្នែកពីរសំខាន់ គឺស្រោមខាងក្រៅជាប្រូតេអ៊ីនសម្រាប់ការពារវីរុស និងស្នូលខាងក្នុងជាសម្ភារៈតំណពូជ ។

-ជំងឺផ្សេងៗដែលបង្កដោយវីរុសមាន ជំងឺផ្តាសាយ កញ្ជឹល សលាទន អេដស៍ជាដើម ។

-បាក់តេរីជាសារពាង្គកាយឯកកោសិកា ហើយគ្មានណ្វៃយ៉ូពិតប្រាកដ ។

-បាក់តេរីចែកជាបីក្រុមគឺ កុកស៊ី បាស៊ី និងស្ពៀរីឡូម ។

-បាក់តេរីខ្លះបន្តពូជដោយឥតភេទ ដោយធ្វើចំណែក និងខ្លះទៀតប្ដូរសម្ភារៈតំណពូជគ្នា ។

-បាក់តេរីភាគច្រើនជាភ្នាក់ងារបង្កជំងឺដល់មនុស្ស សត្វ និងរុក្ខជាតិ ។

-ជំងឺមួយចំនួនដែលបង្កឡើងដោយបាក់តេរីមាន ជំងឺខាន់ស្លាក់ រលា

បំពង់ក រលាកស្រោមខួរ តេតាណូល របេង ក្អកមាន់ជាដើម ។

-ប្រទីសមួយចំនួនជាភ្នាក់ងារបង្កជំងឺដល់មនុស្ស ដូចជា អាមីបបង្កជំងឺរាក មួល សាឌីយ៉ា បណ្ដាលឱ្យដំណើររំលាយអាហារប្រព្រឹត្តទៅមិនល្អ ប្លាស្មូដ្តូមបង្កជំងឺគ្រុនចាញ់ ។

-ផ្សិតមួយចំនួនជាភ្នាក់ងារបង្ករោគដែរ ដូចជា ជំងឺផ្សិតកើតឡើងនៅត្រង់ចន្លោះម្រាមជើង ជំងឺស្រែង ជំងឺពោះវៀនមានដុះផ្សិត ។

សំណួរ

១. តើប្អូនត្រូវអនុវត្តដូចម្តេចខ្លះ ដើម្បីជៀសវាងជំងឺឆ្លង ។

២. ដូចម្តេចដែលហៅថា ជំងឺកាមរោគ ។

៣. តើជំងឺកាមរោគដែលគេប្រទះឃើញញឹកញាប់ជាងគេមានអ្វីខ្លះ ? ចូររៀបរាប់់ ។

៤. តើជំងឺកាមរោគដែលមិនបានព្យាបាលអាចឲ្យមានផលវិបាកអ្វីខ្លះ ចំពោះស្រ្តី បុរស និងទារក ?

៥. តើជំងឺអ្វីដែលកំពុងរាតត្បាត ចំពោះយុវវ័យ ហើយរាជរដ្ឋាភិបាលយើងកំពុងចាត់វិធានការទប់ស្កាត់ ?​

៦. តើក្រោយពីមេរោគអេដស៍ចូលក្នុងខ្លួន វាយាយីសារពាង្គកាយយ៉ាងដូចម្តេច ?

៧. ចូររៀបរាប់ពីមូលហេតុដែលជំងឺបេះដូង និងជំងឺសរសៃឈាមកើតមានឡើង ។​

៨. តើយើងមានវិធានការអ្វី ដើម្បីកាត់បន្ថយនូវជំងឺបេះដូងនិងសរសៃឈាម ?

៩. តើជំងឺដែលបណ្តាលឲ្យសរសៃអាកទែបាត់បង់នូវភាពយឺត ?

១០. ជំងឺអេដស៍មានរោគសញ្ញាដូចម្តេច ?​

១១. ហេតុអ្វីបានជាមេរោគអេដស៍ ឆ្លងតាមការរយមភេទច្រើនជាងគេនៅ(កម្ពុជា) ។

១២. ហេតុអ្វីបានជាជំងឺអេដស៍ មិនឆ្លងតាមរយះការប្រស្រ័យទាក់ទង់ជាសាធារណៈដូចជា ការរៀនសូត្រ បំពេញការងារតាមគ្រួសារ និងសង្គម​?​

១៣.  តើវិធានការបង្ការជំងឺអេដស៍ណាមួយ ដែលមានប្រសិទ្ធភាពបំផុតសំរាប់យុវវ័យ ?

១៤. តើជំងឺអេដស៍ និងកាមរោគមិនដូចគ្នាដែររឺទេ ?

១៥. តើដំណាក់កាលដំបូងនៃចំងឺអេដស៍ អ្នកផ្ទុកមេរោគអេដស៍មានរោគសញ្ញាចម្បងអ្វីខ្លះ ?​

១៦.  នៅពេលអ្នកមានរបួស ឬមានគ្រោះថ្នាក់រហូតហូរឈាម ហេតុអ្វីបានជាអ្នកជួយសង្គ្រោះ ត្រូវមានបម្រុងប្រយ័ត្នដូចជាត្រូវពាក់ស្រោមដៃសិនមុននិងចាប់កាន់ ។

ប្រភព៖ សៀវភៅសិក្សាគោលជីវវិទ្យាថ្នាក់ទី៩ សៀវភៅកំណែជីវវិទ្យាថ្នាក់ទី៩

សំណួរ ចម្លើយ
Share
ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 17
កម្រឹត អនុវិទ្យាល័យ