Khmerrean.com

Tel: 093 561625

ចូលរួមចែករម្លែកដើម្បីជាតិយើង

ជំពូកទី៥៖ ព័ត៌មានសេនេទិចនិងការសម្ដែងនៃសែន ,មេរៀនទី២៖ ការសំដែងចេញនៃសែន

គ្រូបង្រៀន
ជីវវិទ្យា
1 Student បានចុះឈ្មោះ
0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
ជីវវិទ្យា មេរៀនសង្ខេប ថ្នាក់ទី១០,១១,១២

ជំពូកទី៥៖ ព័ត៌មានសេនេទិចនិងការសម្ដែងនៃសែន

មេរៀនទី២៖ ការសំដែងចេញនៃសែន

មេរៀនសង្ខេប

+សែនជាអង្កត់មួយរបស់ ADN ដែលផ្ទុកព័ត៌មានសេនទិចកំណត់សំយោគប្រូតអ៉ីនយថាប្រភេទមួយ ។

+សែនសំដែងចេញជាប្រូតេអ៉ីន ។ ប្រូតេអ៉ីនកំណត់ជាផេណូទីប ។

+តំណលំដាប់នុយក្លេអូទីតនៃសែន កំណត់តំណលំដាប់អាស៊ីតអាមីណេនៃប្រូតេអ៉ីន ។

+ADN និងប្រូតេអ៉ីនជាម៉ាក្រូម៉ូលេគុល ។ ADN កើតពីច្រវាក់នុយក្លេអូទីតពីរខ្សែបំពេញគ្នា។ប្រូតេអ៉ីនកើតពីច្រវាក់អាស៊ីតអាមីណេមួយខ្សែ ។

+ការសំយោគប្រូតេអ៉ីនទាមទារឲ្យមានព័ត៌មានសេនេទិចដែលជាប្លង់សាងសង់ប្រូតេអ៉ីន ។

+ARNmជាម៉ូលេគុលដែលចម្លងព័ត៌មានសេនេទិចពីអង្កត់ ADN ហើយបញ្ជូនទៅកាន់រីបូសូមដែលជារោងជាងសាងសង់ប្រីតេអ៉ីន ។

+ARN មានធាតុបង្កស្រដៀងADNដែរតែវាខុសគ្នាត្រង់បាសTជំនួសដោយUស្ករជាស្ករវីបូសូស ។ ARN កើតពីច្រវាក់នុយក្លេអូទីតទោល ។

+ការចម្លងក្រមពី ADN ទៅ ARNm ប្រព្រឹត្តទៅក្រោមអំពើរបស់អង់ស៊ីម ARN ប៉ូលីមេរ៉ាស ។

+ពីតំណលំដាប់នុយក្លេអូទីតទៅជាតំណលំដាប់អាស៊ីតអាមីណេ ត្រូវមានអន្តរាគមន៍ពីក្រុមសេនេទិច ។ ក្នុងក្រមសេនេទិច អាស៊ីតអាមីណេមួយត្រូវបានទទួលក្រមពីនុយក្លេអូទីតបីបស់ ADN ដែលហៅថា ត្រីធាតុ ។ ក្រមសេនទិចមានលក្ខណៈជាសកល ។

+ARNt និងវីបូសូម ចូលរួមក្នុងការបកប្រែក្រម គឺបកប្រែតំណលំដាប់នុយក្លេអូទីតរបស់ARNm ឱ្យទៅជាតំណលំដាប់អាស៊ីតអាមីណេរបស់ម៉ូលេគុលប្រូតេអ៉ីន ។

+ ក្នុងចលនការបកប្រែក្រមមានបីដំណាក់គឺដំណាក់ផ្ដើម ដំណាក់លូតវែងនិងដំណាក់បញ្ចប់ ។

+កោសិកានីមួយៗសំយោគប្រូតេអុីនណាដែលចាំបាច់ហើយនៅពេលដែលវាត្រូវការ ។ ក្នុងសំយោគប្រូតេអ៉ីនមានសែនបី ដែលចូលរួម : សែនទម្រង់ សែនប្រតិបត្តិការនិងសែនតួតពិនិត្យ ។

សំណួរ

  • ដូចម្តេចដែលហៅថា សែន ?
  • ចូរប្រៀបធៀប ADN និងប្រូតេអ៊ីន ។
  • ចូរប្រៀបធៀប ADN និង ARNm ។
  • ចូរនិយាយពីចលនការចម្លងក្រម ។
  • ចូរពណ៌នា នាទី ADN , ARNm , ARNt , ARNr ក្នុងចលនាសំយោគប្រូតេអ៉ីន ។
  • ចូរសង្ខេបដំណាក់សំខាន់ៗក្នុងចលនការបកប្រែក្រម ។
  • តើនៅពេលដែលរីបូសូមលោតដល់កូដុងស្តុបមានបាតុភូតអ្វីកើតឡើង?
  • តើកោសិកាទាំងអស់សំយោគប្រូតេអ៉ីនទាំងអស់ក្នុងពេលតែមួយឬទេ ?

ប្រភព៖ សៀវភៅសិក្សាគោលជីវវិទ្យាថ្នាក់ទី១២ សៀវភៅកំណែជីវវិទ្យាថ្នាក់ទី១២

Share
ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 9
កម្រឹត វិទ្យាល័យ