មាតិកា
វគ្គសិក្សា: ជំពូក១៖ ភពផែនដី , មេរៀនទី១៖ ភពផែនដី (មេរ...
ការចូលគណនី
មេរៀនអត្ថបទ

មេរៀនទី១៖ ភពផែនដី (មេរៀនសង្ខេប)

  • ភពផែនដីកើតឡើងកាលពីប្រហែល 4600 លានឆ្នាំមុន។ ផ្នែករឹងបានចុះត្រជាក់ក្លាយជាស្រទាប់រូបធាតុផ្សេងៗគ្នា។ ទ្វីបមហាសមុទ្រ បរិយាកាស និងភាវៈរស់ក៏វិវត្តបន្តរហូត ដល់បច្ចុប្បន្នឆ្លងកាត់រយៈពេលរាប់លានឆ្នាំ។
  • នៅ300ឆ្នាំមុនគ.ស លោកអារីស្តូតបានលើកអំណះអំណាងមួយស្តីអំពីរាងស្វែរបស់ផែនដី នៅពេលមានចន្ទគ្រាសនិងការសង្កេតតារាដែលលេចចេញពីក្រោមជើងមេឃនៅភាគខាងត្បូង។
  • ប្រហែល 200 ឆ្នាំមុនគ.ស លោកអ៊ីរ៉ាតូសែន ដែលជាគណិតវិទូ និងតារាវិទូជនជាតិក្រិចបានគណនាឃើញទំហំផនដីតាមរយៈការវាស់ស្រមោលវត្ថុនៅលើផែនដី ។
  • បច្ចុប្បន្នយើងឃើញថាផែនដីមានអង្កត់ផ្ចិតជាមធ្យមប្រវែង 12750 km ខ្សែវ័ណ្ឌជាមធ្យមប្រវែង400041.47 km និងមានរាអេលីបសូអ៊ីត ។