មាតិកា
វគ្គសិក្សា: ជំពូក៤៖ អាហារនិងការរំលាយអាហាររបស់មនុស្យ ...
ការចូលគណនី
មេរៀនអត្ថបទ

មេរៀនទី២៖ ការរំលាយអាហារ (មេរៀនសង្ខេប)

  • ការរំលាយអាហារ ជាលំនាំនៃការបំបែកម៉ូលេគុលអាហារធំៗឱ្យទៅជាម៉ូលេគុលតូចៗដែលកោសិកាអាចស្រូបយកបាន ។
  • ការរំលាយអាហារមានពីរបែប គឺការរំលាយតាមបែបមេកានិច និងការរំលាយតាមបែបគីមី ។
  • ក្នុងមាត់ អាហារត្រូវបានកិនបំបែកដោយសារការកន្ត្រាក់ របស់សាច់ដុំក្រពះនិងដោយរសកព ។
  • ក្នុងពោះវៀនតូច ការបំបែកអាហារធ្វើឡើងតាមបែបគីមីដោយរសរំលាយអាហារដែលបញ្ចេញដោយថ្លើម លំពែង ពោវៀន ។
  • សម្រូបអាហារ ជាលំនាំដែលសារធាតុចិញ្ចឹមត្រូវបានស្រូបចូលទៅក្នុងឈាម សម្ហូបអាហារប្រព្រឹត្តទៅនៅក្នុងពោះវៀនតូនិងក្នុងពោះវៀនធំ ។
  • ក្នុងពោះវៀនតូច ការបំបែកអាហារធ្វើឡើងតាមបែបគីមីដោយរស
  • រំលាយអាហារ ដែលបញ្ចោញដោយថ្លើម លំពែង ពោះវៀន ។
  • សម្រូបអាហារ ជាលំនាំដែលសារធាតុចិញ្ចឹមត្រូវបានស្រូបចូលទៅក្នងឈាម សម្ហូបអាហារប្រព្រឹត្តទៅនៅក្នុងពោះវៀនតូចនិងពោះវៀនធំ។
  • ក្នុងពោះវៀនតូចគ្លុយកូស អាស៊ីតអាមីនេវីតាមីនត្រូវបានស្រូបដោយកោសិកាអេពីតេល្យូមនៃជ្រាំងពោះវៀនចូលក្នុងសរសៃប្ដូរឈាម ។ គ្លីសេរ៉ុលនិងអាស៊ីតខ្លាញ់ត្រូវបានស្រូបចូលក្នុងសរសៃទឹករងៃ។
  • ក្នុងពោះវៀនធំ ទឹក និងអំបិលខនិជត្រូវបានស្រូបចូលតាមភ្នាសកោសិកាពោះវៀនធំដែលសារធាតុមិនរលាយត្រូវបានបញ្ចេញមកក្រៅជាលាមក។