អាហារថាមពល គឺអាហារពពួកជាតិម្សៅ ផ្អែមដូចជា បាយ គុយទាវ មី នំប័ុង ដំឡូង ប្រេងឆា ៘ ជាធម្មតាអាហារថាមពលបានមកពីរុក្ខជាតិដែលមានពណ៌ស ឬពណ៌ត្នោត។ អាហារក្រុមនេះជាប្រភពដ៏សំខាន់នៃកាបូអ៊ីដ្រាត និងជាតិខ្លាញ់ ដែលផ្តល់ថាមពលសម្រាប់រាងកាយ។