បារាំងធ្វើកំណែទម្រង់សង្គមខ្មែរ ១៨៧៧ ដោយសារកត្តាសំខាន់ពីរ៖
- កត្តាសេដ្ឋកិច្ចពាណិជ្ជកម្ម អស់រយៈពេល១៤ឆ្នាំមកហើយ ពាណិជ្ជកម្មបារាំងពុំអាចពង្រីកសកម្មភាពរកសីនៅក្នុងប្រទេសកម្ពុជា បានឡើយដោយសារប្រជាជនកម្ពុជារស់នៅតាមបែបប្រពៃណីសក្ដិភូមិ មិនចាប់អារម្មណ៍នឹងប្រព័ន្ធទីផ្សារ។
- កត្តានយោបាយ នៅលើកត្តានយោបាយបារាំងរំពឹងថាអាច ពង្រីងអំណាចគ្រប់គ្រងរបស់ខ្លួននៅក្នុងឥណ្ឌូចិនត្រូវមានប្រព័ន្ធឯកភាពបែបបារាំងទាំងនៅក្នុងតំបន់និងទាំងក្នុងរចនាសម្ព័ន្ធសង្គម។
នៅក្នុងកំណែទម្រង់នេះបារាំងមានទិសដៅចង់កែប្រែសង្គមប្រពៃណី ទំនៀមទម្លាប់សក្ដិភូមិខ្មែរឪ្យទៅជាសង្គមមូលធននិយម ដែលជាប្រព័ន្ធ ទីផ្សារសេរីដូចជាសង្គមបារាំងដែរ។