មាតិកា
វគ្គសិក្សា: តើការបរិភោគ អាហារដែលមានតុល្យភាពល្អមានន័យ...
ការចូលគណនី
មេរៀនអត្ថបទ

តើការបរិភោគ អាហារដែលមានតុល្យភាពល្អមានន័យដូចម្តេច?

អាហារដែលមានតុល្យភាពល្អមានន័យថា យើងបរិភោគអាហារ និងភេសជ្ជៈពីអាហារក្រុមទាំងបី ឱ្យបានរាល់ថ្ងៃ។ ប្រសិនបើយើងបរិភោគតែអាហារមកពីក្រុមតែមួយ ដូចជា ក្រុមអាហារថាមពល នោះរាងកាយរបស់យើងនឹងមិនលូតលាស់ល្អ ឬមិនអាចការពារយើងពីការឆ្លងមេរោគបានឡើយ។ អាហារតាមក្រុមនីមួយៗផ្តល់នូវសារជាតិចិញ្ចឹមដែលមានសារៈសំខាន់ចំពោះរូបរាងកាយ។ ការទទួលទានបានល្អអាចជួយឱ្យអ្នករស់នៅជាមួយមេរោគអេដស៍មានសុខភាពល្អ និងឆ្លើយតបបានល្អទៅនឹងការប្រើប្រាស់ឱសថ។ វាមានសារៈសំខាន់ណាស់ក្នុងការបរិភោគទឹកឱ្យបានច្រើន ជាពិសេសទឹកដាំបានឆ្អិនល្អ (យ៉ាងតិចប្រាំបីកែវក្នុងមួយថ្ងៃ)។