Khmerrean.com

Tel: 093 561625

ចូលរួមចែករម្លែកដើម្បីជាតិយើង

តើតម្រូវការយ៉េនឌ័រជាយុត្តិសាស្រ្តមានអ្វីខ្លះ ?

គ្រូបង្រៀន
វប្បធម៌ទូទៅ
0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
វប្បធ៌ទូទៅ

តម្រូវការយ៉េនឌ័រ ជាយុទ្ធសាស្រ្តទាក់ទងទៅនឹងឋានៈតួនាទីរបស់ស្រ្តី និងទំនាក់ទំនងរបស់ស្រ្តីនៅក្នុងសង្គម ។ តម្រូវការយ៉េនឌ័រជាយុទ្ធសាស្រ្ត ទាក់ទងនិងការជ្រើសរើសដើម្បីគ្របគ្រងធនធាន និងផលប្រយោជន៍ផ្សេងៗឬទាក់ទងទៅនិងការរៀបចំឡើងវិញ នូវសមាសភាពការអភិវឌ្ឍន៍ភូមិ ដើម្បីបញ្ចូលបុរសនិងស្រ្តីឲ្យមានចំនួនស្មើ​ ។ ដើម្បីដោះស្រាយតម្រូវការយ៉េនឌ័រ ជាយុទ្ធសាស្រ្តចាំបាច់ណាស់ត្រូវធ្វើការផ្លាស់ប្តូរដោយធ្វើអន្តរាគមន៍ឲ្យបានសមស្រប ។​ដំណោះស្រាយយ៉េនឌ័រជាយុទ្ធសាស្ត្រ និងការកែលំអរតួនាទីរបស់ស្រ្តីឲ្យបានប្រសើររឡើង អាចសម្រេចតាមរយៈ

  • ការបង្កើតៈ​និងការកែប្រែគោលនយោបាយសម្រាប់តែលំអរឋានៈ និងតួនាទីរបស់ស្រ្តី
  • លុបបំបាត់ ការរើសអើងោ ប្រឆាំងស្រ្តីនិងកុមារី
  • កំណត់គោលការណ៍សមធម៌ សមភាពយ៉េនឌ័រ ដែលអាចជួយដល់ស្រ្តី និងកុមារីមានឱកាសស្មើនឹងបុរស និងកុមារា ក្នុងឱកាសទទួលការងារបណ្តុះបណ្តាលការអប់រំ ការធ្វើសេចក្តីសម្រេច មានប្រាក់បៀវត្សស្មើគ្នា ចំពោះការងារដូចគ្នា សិទ្ធិកាន់កាប់ដីធ្លី ទ្រព្យសម្បត្តិ សិទ្ធិសេរីភាព ក្នងុការជ្រើសរើសការផ្តល់ កំណើតកូនសិទ្ធិគ្រប់គ្រងលើធនធានផលកំរ៉ៃ និងចូលរូមដំណើរការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យ ។
  • កាត់បន្ថយភាពទន់ខ្សោយ ដែលទោទន់ទៅរកអំពើហិង្សានិងការកេងប្រវ័ញ្ច
  • ធ្វើឲ្យមានសន្តិសុខផ្នែកសេដ្ឋកិច្ច ឯករាជ្យភាពការផ្តល់ជម្រើស និងឱកាស
  • ការចែករំលែកភារកិច្ច ទទួលខុសត្រូវសម្រាប់ការងារមិនបានកំរ៉ៃ​
  • ស្រ្តិត្រូវមានសេចក្តីទុកចិត្តលើខ្លួនឯង កាន់តែខ្លាំង
  • បង្កើតអំណាចផ្នែកនយោបាយ និងការចូលរួមក្នុងការធ្វើសេចក្តីសម្រេច
  • អង្គការស្រ្តីកាន់តែលេចធ្លោឡើង និងមានប្រសិទ្ធិភាពកាន់តែច្រើនឡើង
  • បង្កើនការយល់ដឹងសាធារណៈស្តីពីបញ្ហាស្រ្តីនិងសារៈសំខាន់ស្រ្តីចូលរួមជាតំណាងអ្នកបោះឆ្នោត ។
Share
ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 1