Khmerrean.com

Tel: 093 561625

ចូលរួមចែករម្លែកដើម្បីជាតិយើង

តើត្រូវពឹងផ្អែកលើលក្ខណៈវិនិច្ឆ័យណាខ្លះដែលអាចឲ្យយើងចាត់ទុកថាជា “គ្រូចំណាន” ?

គ្រូបង្រៀន
វប្បធម៌ទូទៅ
0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
វប្បធ៌ទូទៅ

យើងចាត់ទុកថាជា គ្រូចំណាន ត្រូវពឹងផ្អែកលើលក្ខណៈវិនិច្ឆ័យដូចខាងក្រោម៖

  • លក្ខណៈសម្បត្តិ អាកប្បកិរិយា សីលគុណធម៌ យុត្តិធម៌ ខន្តី ព្យាយាម
  • ត្រូវមានកម្រិវប្បធម៌ខ្ពស់ ទូលំទូលាយ
  • គុណសម្បត្តិផ្នែកចំណេះវិទ្យាសាស្រ្តបច្ចេកទេស
  • មានគំនិតប្រឌិតញាណ
  • វិធីសាស្រ្តល្អ កិច្ចតែងការបង្រៀនកំណត់វត្ថុបំណងបានជាក់លាក់
  • ចេះជំរុញទឹកចិត្តសិស្ស (រង្វាន់ជាពាក្យសម្តី សក្ខីប័ណ្ណ និងសម្ភារៈ)
  • មានមនសិការវិជ្ជាជីវៈខ្ពស់
  • ចេះប្រើប្រាស់សម្ភារៈឧបទេស ស្របតាមនិយាមគរុកោសល្យ
  • បង្កបរិយាកាសទូលាយដល់សិស្ស (សេរីភាព សមភាព សមធម៌ ប្រជាធិបតេយ្យ)
  • មានផែនការបង្រៀន
  • ណែនាំអប់រំសិស្សឲ្យចូលរួមយ៉ាងសកម្មក្នុងការរៀនសូត្រ
  • ស្វ័យសិក្សាបន្ថែមរាល់ចំណេះដឹងថ្មីៗ
  • ជួយកែលំអ និងវាយតម្លៃលទ្ធផលសិក្សារបស់សិស្ស ពោលគឺមុននឹងកំពុងសិក្សាឲ្យទាន់បានពេលវេលា
  • គ្រប់គ្រងសណ្តាប់ធ្នាប់​ និងអប់រំបុគ្គលិកលក្ខណៈសិស្ស
  • មានទំនាក់ទំនងល្អជាមួយសហសេវិកក្នុងអង្គភាព៕
Share
ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 1