ទឹកសាបដែលយើងប្រើប្រាស់បាននៅលើពិភពលោកមានចំនួនតិចតូចណាស់ (០.០០៣%) នៃបរិមាណទឹកសាបនៅលើផែនដី ហើយសព្វថ្ងៃនេះកំពុងទទូលរងនៅការបំពុលពីសំណល់ផ្សេងៗ ដែលចេញពីសកម្មភាពមនុស្សដូចជា សំណល់ឧស្សាហកម្ម សំណល់គីមី ទឹកលូសំអុយ សំណល់កសិកម្ម កំណល្បាប់ សំណល់ប្រេង លោហះធ្ងន់ សារធាតុគីមីសំយោគ សារធាតុវិទ្យុសកម្ម។ ក្រោយមកសារធាតុពុលទាំងនេះបានប្រមូលផ្ដុំគ្នា នៅក្នុងទឹកទន្លេ ស្ទឹង បឹង ឬទឹកក្នុងដី។ ដូចនេះយើងត្រូវគ្រប់គ្រង និងថែរក្សាទឹកឲ្យស្អាតឡើងវិញ។