តើធ្យូងថ្មមានប៉ុន្មានប្រភេទ? អ្វីខ្លះ? ហើយប្រភេទមួយណាដែលសម្បូរជាងគេ?
គ្រូបង្រៀន
ភូមិវិទ្យា
- ការពិពណ៌នា
- មាតិកា
- មតិយោបល់
ធ្យូងថ្មមាន ៤ប្រភេទគឺ៖
- ត្បូងតួប ជាសារធាតុទន់ កើតឡើងពីការពុកផុយនៃរុក្ខជាតិ សរសៃ មានពណ៌ត្នោតក្រម៉ៅ។ វាផ្ទុកកាបូនប្រហែល ៦០%។
- ធ្យូងលីញីត កើតឡើងពីសំពាធនៃកំទេចកំណដែលចាក់ បង្គពីលើធ្យូងតួប។ លីញីតមានពណ៌ត្នោត ទន់ និងវាយភាពឈើ។ វាផ្ទុកកាបូនប្រហែល ៧០%។
- ធ្យូងប៊ីទូម កើតឡើងពីសម្ពាធនៃកម្ទេចកំណ ដែលបន្តចាក់ បង្គពីលើធ្យូងលីញីត។
- ធ្យូងអង់ត្រាស៊ីត នៅពេលមានកម្តៅ និងសំពាធកាន់តែខ្ពស់ ប៊ីទូមក្លាយទៅជាអង់ត្រាស៊ីត ពណ៌ខ្មៅ រឹងហើយស្រួយ។ ចំហេះអង់ត្រាស៊ីតបញ្ចេញអណ្តាតភ្លើងពណ៌ខៀវ។ វាផ្ទុក កាបូនប្រហែល ៩០%(ស្ទើរតែជាកាបូនសុទ្ធ)។
ក្នុងចំណោមធ្យូងថ្មទាំងបួនប្រភេទខាងលើ ប្រភេទដែលសំបូរ ជាងគេគឺ ប្រភេទធ្យូងប៊ីទូម។
សូមចូល, គណនីរបស់អ្នក ដើម្បីផ្តល់ការវាយតម្លៃ