ព្រះបាទអង្គឌួងផ្តើមទំនាក់ទំនងជាមួយបារាំងនៅឆ្នាំ ១៨៥៣ ដោយពឹងបុព្វជិតកាតូលិកបារាំងមួយអង្គនាម មីស ឲ្យជួយទាក់ទងប្រទេសបារាំងដើម្បីសុំការការពារពីប្រទេសុំមហាអំណាចមួយនេះ។
បុព្វជិតអង្គនេះធានាថាលោកជាមួយមន្រ្តីខ្មែរពីរនាក់ទៀងឈ្មោះកុលដឺមុងតេរ៉ូ និងប៉ែន និងនាំសារព្រមទាំងសួយសារអាករផងដើម្បិថ្វាយព្រះចៅកណាប៉ូលេអុងទី៣ តាមរយៈកុងស៊ុលបារាំងប្រចាំនៅក្រុងសិង្ហបុរីលុះដល់ឆ្នាំ ១៨៥៤ទើបបានចម្លើយពីព្រះចៅអធិរាជបារាំងដែលផ្តល់ការទទួលស្គាល់ប្រទេសកម្ពុជាត្រឹមតែជាដៃគូពាណិជ្ជកម្មប៉ុណ្ណោះ។