តើបទចម្រៀងគោរពទង់ជាតិរបស់ខ្មែរជាស្នាដៃនរណា? តាក់តែងក្នុងសម័យណា? មានចំនងជើងដូចម្តេច? ចែកជាប៉ុន្មានវគ្គ? វគ្គនីមួយៗនិយាយពីអ្វី?
គ្រូបង្រៀន
អក្សរសាស្រ្តខ្មែរ
- ការពិពណ៌នា
- មាតិកា
- មតិយោបល់
ចម្រៀងគោរពទង់ជាតិរបស់យើងបច្ចុប្បន្ន៖
- ជាស្នាព្រះហស្ថ សម្តេចព្រះមហាសុមេធាធិបតី ជួន ណាត (ព្រះសង្ឃរាជថ្នាក់ទី១ គណៈមហានិកាយ)។
- តាក់តែងក្នុងសម័យ អាណានិគមនិយមបាំង ថ្ងៃទី២០ កក្កដា ១៩៤១។
- មានចំណងជើងថា “នគររាជ”
- បទនេះចែកជា បីវគ្គ៖
វគ្គទី១
ការបួងសួងដល់ទេពតា សូមឲ្យជួយរក្សាព្រះមហាក្សត្រខ្មែរ ប្រកបដោយបារមីខ្លាំងក្លាមានទសពិធរាជធម៌ ដែលបានដឹងនាំកសាងប្រាសាទអង្គរ និងគ្រប់គ្រងផែនដីខ្មែរតាំងពីបុរាណកាលមកដោយរុងរឿង។
វគ្គទី២
ប្រាសាទថ្មនៅកណ្តាលព្រៃ ធ្វើឲ្យយើងនឹងស្រមៃឃើញសម័យមហានគរដ៏រុងរឿង។ ជនជាតិខ្មែរមានជំហររឹងមាំដូចថ្ម បានធានភ័ព្វព្រេងសំណារបស់កម្ពុជា។
វគ្គទី៣
ការរំលឹកគុណព្រះពុទ្ធសាសនានៅគ្រប់វត្តអារាម ដែលជួយឲ្យប្រទេសខ្មែរក្លាយជាមហានគរតាំងពីដូនតារៀងរហូតបើយើងជឿជាក់និងប្រតិបត្តិដូនតាយើងនឹងថ្កុំថ្កើសរុងរឿងដូចសម័យមហានគរ។
សូមចូល, គណនីរបស់អ្នក ដើម្បីផ្តល់ការវាយតម្លៃ