មាតិកា
វគ្គសិក្សា:
តើប្រព័ន្ធគ្រប់គ្រងឡូត៍នេសាទ មានប្រសិទ្ធ...
ការចូលគណនី
Curriculum
តើប្រព័ន្ធគ្រប់គ្រងឡូត៍នេសាទ មានប្រសិទ្ធិភាពប៉ុណ្ណាក្នុងការសំរេចគោលដៅអភិវឌ្ឍន៍ជនបទ និងការកាត់បន្ថយភាពក្រីក្រ?
0/1
តើប្រព័ន្ធគ្រប់គ្រងឡូត៍នេសាទ មានប្រសិទ្ធិភាពប៉ុណ្ណាក្នុងការសំរេចគោលដៅអភិវឌ្ឍន៍ជនបទ និងការកាត់បន្ថយភាពក្រីក្រ?
មេរៀនអត្ថបទ
ចូលមើល
មេរៀនអត្ថបទ
តើប្រព័ន្ធគ្រប់គ្រងឡូត៍នេសាទ មានប្រសិទ្ធិភាពប៉ុណ្ណាក្នុងការសំរេចគោលដៅអភិវឌ្ឍន៍ជនបទ និងការកាត់បន្ថយភាពក្រីក្រ?
ការពង្រីកព្រំដែនឡូត៍នេសាទ ការចាប់យកនិងការលក់តំបន់បើកចំហដោយខុសច្បាប់ ម្ចាស់ឡូត៍ យោធា និងរដ្ឋអំណាចមូលដ្ឋាន ជាញឹកញាប់បានរឹបយកតំបន់បើកចំហ ហើយជួលទៅឲ្យឈ្មួញឬតំរូវឲ្យអ្នកនេសាទតូចតាចបង់ ថ្លៃដើម្បីចូលនេសាទ។ ពួកគេបានឆ្លៀតយកប្រយោជន៍លពីការបោះបង្គោលព្រំមិនបានច្បាស់លាស់ក្នុងឡូត៍នេសាទ និងកន្លែងបើកចំហដើម្បីពង្រីកឡូត៍នេសាទដោយខុស ច្បាប់លើសពីព្រំប្រទល់ពិតប្រាកដ គឺឆ្លងចូលទៅកន្លែងទៀតដែលសំបូរត្រី។ ក្នុងករណីជាច្រើន ព្រំដែនេសាទ ត្រូវពង្រីកដើម្បីកាត់បញ្ចូលតំបន់លិចទឹក្នុងរដូវវស្សា។ កងកម្លាំងប្រដាប់អាវុធដើរតួសំខាន់នៅក្នុងការពារ និងត្រួតពិនិត្យឡូត៍នេសាទ។
ការប្រជែងគ្នាក្នុងការប្រើប្រាស់ដី និងទឹកសំរាប់គោលដៅកសិកម្ម និងនេសាទៈ ទំនាស់បានកើតឡើងលើការប្រើប្រាស់ដី និងទឹកសំរាប់គោលដៅកសិកម្ម និងនេសាទៈ ទំនាស់បានកើតឡើងលើការប្រើប្រាស់ដីនិងទឹក នៅក្នុងតំបន់ឡូត៍ពីព្រោះធនធានទាំងនេះដើរតួសំខាន់ក្នុងការទ្រទ្រង់ទាំងកសិកម្ម និងជលផល។ ម្ចាស់ឡូត៍ចង់ការពារព្រៃលិចទឹកនិងព្រៃគម្ពោត ពីព្រោះវាផ្តល់ជាជំរកត្រីដ៏សំខាន់ និងបង្កើនទិន្នផលត្រី ចំណែកកសិករច្រើនព្យាយាមបូកពង្រីងអាងទឹកនិងស្រះដើម្បីងាយចាប់ត្រីប៉ុន្តែមកសិករចង់បានទឹកនេះសំរាប់កសិកម្ម ហើយចង់ប្រើប្រាស់វាបន្តិចម្តងៗ។ អ្នកភូមិមួយចំនួនបានអះអាងថា ម្ចាស់ឡូត៍ហាមមិនឲ្យពួកគេប្រើប្រាស់ទឹក បំផ្លាញប្រព័ន្ធធារាសាស្រ្តរបស់ពួកគេ ហើយរារាំងមិនឲ្យពួកគេជីកស្រះសំរាប់ការប្រើប្រាស់ក្នុងគ្រួសារ ឬការស្រោចស្រព ។ទោះបីជាកំណែទំរងបច្ចុប្បន្នបានកាត់បន្ថយឡូត៍នេសាទអស់ពាកកណ្តាលហើយក៏ដោយ គេក៏នៅតែត្រូវការវិធីសាស្រ្តសំរាប់ គ្រប់គ្រងផ្ទៃនេសាទជាង ៤៤,០០០ហិកតាទៀតដែលជាតំបន់មានផលិតភាពនេសាទខ្ពស់បំផុតនៅប្រទេសកម្ពុជា។ ក្នុងនេះគេរំពឹងថា ការជួលឡូត៍នេសាទនឹងអាចជួយឲ្យសំរេចបាននូវគោលដៅមួយចំនួនដូចជាៈ
គ្រប់គ្រងជលផលឲ្យមានចីរភាព ដើម្បីធានាអ្នកជំនាន់ក្រោយបន្តទទួលបានអត្ថប្រយោជន៍ពីធនធានជលផល
បង្កើនចំនូលថវិការដ្ឋតាមការជួលឡូត៍នេសាទ និងកំរៃផ្សេងទៀត។ ជាការប្រសើរថវិកាទាំងនេះគួរជួយឧបត្ថម្ភ ដល់ការងភិវឌ្ឍន៍ជនបទ និងគំរោងកាត់បន្ថយភាពក្រីក្រនៅក្នុងតំបន់ដែលទទួលឥទ្ធិពលអាក្រក់ពីឡូត៍នេសាទ
បង្កើតការងារ និងធ្វើអភិវឌ្ឍន៍ជនបទនៅក្នុងតំបន់ន។ ឧទាហរណ៍ៈ ឡូត៍នេសាទអាចជួយដល់ពាណិជ្ជកម្មកែច្នៃ និងសហគ្រាស ជាប់ទាក់ទិនដែលផ្តល់ការងារឲ្យប្រជាជនរស់នៅក្នុង ឬនៅក្បែរឡូត៍នេសាទ។
ចូលគណនី
ពាក្យសម្ងាត់យ៉ាងតិច៨ខ្អង់រួមមាន លេខ អក្សរ... (យ៉ាងតិចអក្សរធំមួយ)
ចុះឈ្មោះក្លាយជាគ្រូបង្រៀន
កម្រឹតវប្បធម៌
លេខទូរសព្ទ
តំណលីង
លុបឯកសារ
Are you sure you want to delete this file?
បោះបង់
លុប
ចង់ចាំ
ចូលគណនី
ការចុះឈ្មោះ
ស្តារលេខសម្ងាត់ឡើងវិញ
Send reset link
Password reset link sent
to your email
បិទ
តំណបញ្ជាក់បានផ្ញើ
សូមធ្វើតាមការណែនាំដែលបានផ្ញើទៅកាន់អាសយដ្ឋានអ៊ីមែលរបស់អ្នក។
បិទ
Your application is sent
We'll send you an email as soon as your application is approved.
Go to Profile
បើមិនទាន់មានគណនី?
ការចុះឈ្មោះ
ចូលគណនី
ភ្លេចលេខសម្ងាត់?