តើភាពមិនប្រក្រតីនៃភ្នែកមានប៉ុន្មានប្រភេទ ? គឺអ្វីខ្លះ ? ចូរបកស្រាយប្រភេទនីមួយៗ ។
គ្រូបង្រៀន
ជីវវិទ្យា
- ការពិពណ៌នា
- មាតិកា
- មតិយោបល់
ភាពមិនប្រក្រតីនៃភ្នែកមានពីរប្រភេទគឺ ភ្នែកម្ង៉ូប និងភ្នែកអ៊ីពែបម្រូប ។
- ភ្នែកម្ង៉ូប៖ មើលវិត្ថុនៅឆ្ងាយមិនច្បាស់ ។ ចម្ងាយអប្បបរមានៃគំហើញច្បាស់គឺខ្លីជាងភ្នែកធម្មតា ។ ចំពោះវិត្ថុនៅឆ្ងាយ រូបភាពកើតឡើងនៅខាងមុខរេទីន គឺ ប្រព័ន្ធអុបទិចភ្នែកបង្រូមខ្លាំងពេក ដូចនេះត្រូវតែកែភ្នែកម្ង៉ូបនេះ ដោយពាក់វែនតាឡង់ទីពង្រីកដើម្បីទាញរូបភាពអោយមកកើតនៅលើរេទីនវិញ ទើបភ្នែកអាចមើលឃើញរូបភាពបានច្បាស់ ។
- ភ្នែកអ៊ីពែមេត្រូប ៖ មើលវត្ថុនៅជិតមិនច្បាស់ ព្រោះចម្ងាយអប្បបរមានៃគំហើញច្បាស់វែងជាងភ្នែកធម្មតា ។ វិត្ថុនៅឆ្ងាយត្រូវមើលឃើញច្បាស់ ប៉ុន្តែដោយមានសម្របតម្រូវបើគ្មានទេ រូបភាពកើតឡើងនៅក្រោយរេទីន ព្រោះប្រព័ន្ធអុបទិចបង្រូមតិច ។ គេកែកែវភ្នែក អ៊ីពែតម្រូបដោយពាក់វែនតាឡង់ទីបង្រូម ។
សូមចូល, គណនីរបស់អ្នក ដើម្បីផ្តល់ការវាយតម្លៃ