តើមជ្ឈការ វិមជ្ឈការ និងវិសហជ្ឈការមានន័យដូចម្តេច ?
គ្រូបង្រៀន
វប្បធម៌ទូទៅ
- ការពិពណ៌នា
- មាតិកា
- មតិយោបល់
និយមន័យ មជ្ឈការ វិមជ្ឈការ និងវិសហមជ្ឈការៈ
- មជ្ឈការមានន័យថា គឹជាការប្រមូលផ្តុំអំណាចឬជាប្រព័ន្ធគ្រប់គ្រងដែលប្រមូលផ្តុំអំណាចនៅតែក្នុងដៃរបស់រដ្ឋបាលគឺមានន័យថាអំណាចទាំងអស់នៅតែក្នុងដៃបុគ្កលឬក្រុមដែលមានអំណាចគ្រប់គ្រងប្រទេស
- វិមជ្ឈការមានន័យថា គឺជាសិទ្ធិទទួលខុសត្រូវ និងធនធានមួយចំនួនត្រូវបានផ្ទេរពីរដ្ឋាភិបាលជាតិទៅឲ្យក្រុមប្រឹក្សាឃុំ សង្កាត់ ដែលបានបោះឆ្នោតជ្រើសរើសឡើងតាមលក្ខណៈប្រជាធិបតេយ្យ
- វិសហមជ្ឈការមានន័យថា គឺរដ្ឋាភិបាលឬក្រសួង ស្ថាប័ន ធ្វើប្រតិភូកាន់មុខងារសិទ្ធិអំណាងច ធនធានទៅអង្គភាពក្រោមឱវាទឬទៅក្រុមប្រឹក្សាប្រភេទណាមួយដើម្បីអនុវត្តក្នុងនាមរាជរដ្ឋាភិបាល ។ គុណវិបត្តិនៃប្រព័ន្ធដឹកនាំតាមបែបមជ្ឈការគឺរដ្ឋបាលសាធារណៈ មិនអាចស្ថិតនៅជិតជាប់នឹងប្រជាពលរដ្ឋ មិនបានដឹងពីតម្រូវការរបស់ប្រជាពលរដ្ឋ ក៏ដូចជាតម្រូវការមូលដ្ឋានឲ្យបានពិតប្រាកដជួនកាលគម្រោងកម្មវិធីដែលថ្នាក់កណ្តាលបានដាក់ចុះនាំឲ្យខូចប្រយោជន៍ប្រជាពលរដ្ឋក្នុងមូលដ្ឋានណាមួយក៏សឹងមាន ។
សូមចូល, គណនីរបស់អ្នក ដើម្បីផ្តល់ការវាយតម្លៃ