តើលោកកាលីឡេអូបានរកឃើញអ្វីខ្លះ ដែលគ្រាំទ្រគំរូព្រះអាទិត្យនៅចំកណ្តាលល ? តាមរយៈឧបករណ៍ឈ្មោះអ្វី ?
- ការពិពណ៌នា
- មាតិកា
- មតិយោបល់
លោកកាលីឡេអូបានរកឃើញភស្តុតាងមួយចំនួនដែលគាំទ្រគំរូព្រះអាទិត្យនៅចំកណ្តាលលរួមមាន ៖
- គាត់បានសង្កេតឃើញនៅលើផ្ទៃព្រះចន្ទមានភ្នំជាច្រើន មានលក្ខណៈដូចជាភ្នំលើផែនដីដែរ ។ ដូច្នេះគាត់បានសន្និដ្ឋានថាព្រះចន្ទពុំមែនជាអង្គចម្លែកនោះទេ គឺវាជាអង្គសិលាមួយដែរ ។
- គាត់បានសង្កេតឃើញនៅលើផ្ទៃព្រះអាទិត្យមានស្នាមអុចខ្មៅ ។ ទីតាំងរបស់ស្នាមអុចផ្លាស់ប្តូរជារៀងរាល់ថ្ងៃ ។ របកគំហើញបញ្ជាក់ថាព្រះអាទិត្យពុំមែនជាអង្គមូលក្លំនោះទេនៅលើផ្ទៃមានសកម្មភាព និងមានរង្វិលខ្ញាល់ ។
- នៅឆ្នាំ ១៦១០ គាត់បានរកឃើញព្រះចន្ទបួនធ្វើ។ដំណើរជុំវិញភពព្រហស្បិ៍ ។ គាត់បានបញ្ជាក់ថាចលនារបស់ព្រះចន្ទតាំងនេះបង្ហាញថាពុំមែនគ្រប់អង្គទាំងអស់សុទ្ធតែវិលជុំវិញផែនដីនោះទេ ។
- គាត់បានសង្កេតកាឡាក់ស៊ីមីលគីវ៉េ និងបានរកឃើញថានៅមានតារាច្រើនទៀតនៅក្នុងសកល ។
លោកកាលីឡេអូបានរកឃើញភស្តុតាងជាច្រើនគាំទ្រ ប្រព័ន្ធគំរូព្រះអាទិត្យនៅចំកណ្តាលតាមរយៈឧបករណ៍ឈ្មោះ តេឡេទស្សន៍ ។
សូមចូល, គណនីរបស់អ្នក ដើម្បីផ្តល់ការវាយតម្លៃ