វត្តមានតាមធម្មជាតិ នៃកំហាប់ឧស្ម័នផ្ទះកញ្ចក់ក្នុងមណ្ឌលអាកាសរចល់ មានសារៈសំខាន់ក្នុងការរក្សាឲ្យមានលំនឹងសីតុណ្ហភាពមធ្យមនៃផ្ទៃផែនដីនៅត្រឹម ១៦°cដែលប្រការនេះមានសារៈសំខាន់ណាស់ក្នុងការធានាលក្ខខណ្ឌអាកាសធាតុ ដែលអាចទ្រទ្រង់ជីវិតនៅលើផែនដីក្នុងសភាពដូចសព្វថ្ងៃ ។