វប្បធម៌សន្តិភាព មានអត្ថប្រយោជន៍ចំពោះសង្គមខ្មែរ ៖
- អប់រំមនុស្សឲ្យគោរពជីវីតសព្វយ៉ាង លើកកម្ពស់សេចក្តីថ្លៃថ្នូរ និងលុបបំបាត់ការរើសងើង ដោយមិនប្រកាន់អ្វីទាំងអស់
- អប់រំមនុស្សឲ្យប្រកាន់មាគ៌ាអហិង្សា មមានខន្តីសន្តោស លំបង់អស្មិមានៈ មានព្រហ្មវិហារធម៌ក្នុងខ្លួន
- ការពង្រឹងកិច្ចសហការប្រតិបត្តិការ ជាដើមចមនៃសន្តិភាពនិងការអភិវឌ្ឍ
- ឈរលើគោលការណ៍តែមួយដោយមិនប្រកាន់ពូជសាសន៍ វណ្ណៈ ឋានៈ តួនាទី សាសនា ជាតិសាសន៍ ពណ៌សម្បុរ ភេទ
- ស្នេហាជាតិ និងហ៊ានពលិកម្មគ្រប់បែបយ៉ាងដើម្បីមាតុប្រទេស
- អប់រំមនុស្ស ឲ្យគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យចេះប្រើសិទ្ធិ ចេះគោរពច្បាប់ ធ្វើឲ្យសង្គមមានសណ្តាប់ធ្នាប់ល្អ
- ការយោគយល់គ្នាទៅវិញទៅមក ស្មោះត្រង់ សេចក្តីជឿជាក់ មនុស្សធម៌ ភាតរភាព សមភាព
- សណ្តាសប្រណី អធ្យាស្រ័យ សុទិដ្ឋិនិយម គិតប្រយោជន៍រួមជាធំ
- មាគ៌ាឈានទៅរកការអភិវឌ្ឍសង្គមនិងប្រទេសជាតិ
- អប់រំមនុស្សឲ្យចេះអភិវឌ្ឍន៍ប្រកបទៅដោយនិរន្តន៍ភាព ទាំងសម្ភារចំណេះដឹងបញ្ញាស្មារតី ដើម្បីវឌ្ឍនភាពនៃជីវីត និងសុភមង្គល…។