តើវិធីគ្រប់គ្រងសំណល់ដោយការដុតគឺជាវិធីល្អដែរឬទេ ? ចូរពន្យល់ពីហេតុផល ។
- ការពិពណ៌នា
- មាតិកា
- មតិយោបល់
វិធីគ្រប់គ្រងសំណល់ដោយការដុតគឺជាវិធីមិនល្អទេ ព្រោះផលិតផលដែលកើតចេញពីការដុតនេះត្រូវបញ្ចេញចោលទៅក្នុងបរិយាកាស និងសេសសល់ក្នុងផេះ ។ ផលបានមកពីការដុតរួមមាន ធូលី ឧស្ម័នអាស៊ីត ចំហាយ លោហៈ និងសារធាតុគីមីពុល ( កាបូនឌីអុកស៊ីត ) ហើយផលិតផលទាំងនេះសុទ្ធតែអាចធ្វើឲ្យខូចបរិស្ថាន និងសុខភាពសាធារណៈ ។ ផេះដែលបានមកពីការដុតសំណល់មានលក្ខណៈពុលខ្លាំង ដោយសារតែវាមានលោហៈក្នុងកំហាប់ខ្ពស់ ។ ម៉្យាងទៀតការដុតសំណល់មានតម្លៃខ្ពស់ណាស់បើធៀបជាមួយនឹងវិធីគ្រប់គ្រងសំណល់ដោយការយកសំរាមទៅចាក់នៅកន្លែងចាក់សំណល់ ។
សូមចូល, គណនីរបស់អ្នក ដើម្បីផ្តល់ការវាយតម្លៃ