តើសម្បត្តិវប្បធម៌ ខ្មែរបានរួមចំណែកអភិវឌ្ឃន៍ប្រទេសជាតិដូចម្តេចខ្លះ? ក្នុងនាមប្អូនជាពលរដ្ឋខ្មែរ តើត្រូវធ្វើដូចម្តេចចំពោះសម្បតិ្តវប្បធម៌ទាំងនោះ?
គ្រូបង្រៀន
អក្សរសាស្រ្តខ្មែរ
- ការពិពណ៌នា
- មាតិកា
- មតិយោបល់
សម្បត្តិរប្បធម៌ខ្មែរបានចូលរួមចំណែកអភិវឌ្ឃន៍ប្រទេសជាតិដូចតទៅ៖
- បង្ហាញពីភាពរុងរឿងនៃសិល្បៈវប្បធម៌ជាតិខ្មែរ
- ទាក់ទាញភ្ញៀវទេចរណ៍ឱ្យចូលរួមទស្សនាប្រទេសកម្ពុជា
- ទទួលបានរូបិយប័ណ្ណយ៉ាងច្រើនពីភ្ញៀវវទេសចរណ៍ដើម្បីរក្សាកំណើរថវិកាជាតិ
- ទាញយកផលពីធម្មជាតិមកកែច្នៃដើម្បីបម្រើសេចក្តីត្រូវការក្នុងស្រុក និងនាំយកទៅលក់បរទេស
- ជួយលើស្ទួយជីវភាពប្រជាជនឱ្យសម្បូរធូរធារនិងមានសេចក្តីថ្លៃថ្នូរ។
ចំពោះសម្បតិ្តវប្បធម៌ទាំងនោះក្នុងនាមខ្ញុំជាពលរដ្ឋខ្មែរខ្ញុំត្រូវថែរក្សាសម្បត្តិវប្បធម៌ទាំងនោះឱ្យគង់វង្សដោយ៖
- ខិតខំកសាងសមិទ្ធផលដែលមានលក្ខណៈជាខ្មែរឱ្យបានច្រើន។
- បណ្តុះគំនិតស្នេហាជាតិ ការពារទឹកដី និងសម្បត្តិធម្មជាតិ
- ផ្សព្វផ្សាយបន្តដល់មនុស្សជំនាន់ក្រោយឱ្យស្គាល់ពីអត្ថប្រយោជន៍នៃសម្បត្តិវប្បធម៌
- ទប់ស្កាត់ការបំផ្លិចបំផ្លាញនិងផ្តន្ទាទោសដល់ជនល្មើស
- បង្កើតក្រុមអភិរក្សនិងពង្រឹងគោលជំហរឱ្យបានម៉ឹងម៉ាត់និងបញ្ចៀសសង្គ្រាមគ្រប់បែបយ៉ាង
- ជួសជុល និងកែលំអនូវកេតនភ័ណ្ឌដែលទ្រុឌទ្រោម
- សិក្សាស្វែងយល់ឱ្យបាស៊ីជំរៅនូវទំនៀមទម្លាប់ប្រពៃណីខ្មែរ
- គោរពនូវទំនៀមទម្លាប់ប្រពៃណីឱ្យបានល្អ។
សូមចូល, គណនីរបស់អ្នក ដើម្បីផ្តល់ការវាយតម្លៃ