តើអ្នកត្រូវពន្យល់ទៅភ្ញៀវទេសចរណ៍យ៉ាងដួចម្តេចចំពោះ « ព្រហ្មមុខបួននៅប្រាសាទបាយ័ន » ?
គ្រូបង្រៀន
វប្បធម៌ទូទៅ
- ការពិពណ៌នា
- មាតិកា
- មតិយោបល់
ពន្យល់ « ព្រហ្មមុខបួននៅប្រាសាទបាយ័ន » ៖
- ជាស្នាព្រះហស្ថព្រះបាទជ័យវរ្ម័នទី៧
- ប្រាង្គប្រាសាទបាយ័ន សុទ្ធសឹងជារូបចម្លាក់ «ព្រហ្មមុខបួន »
- ប្រាង្គប្រាសាទបាយ័នមាន៥៤ តំណាងឲ្យចំនួនខេត្តខ្មែរសម័យកាលនោះ
- ជាលក្ខណៈពិសេសមួយនៃស្ថាបត្យកម្មខ្មែរ
- មុខបួនបង្កប់ដោយស្នាមញឹមដែលតំណាងឲ្យព្រហ្មវិហារធម៌ទាំង៤គឺៈ
១. មេត្តាៈ ផ្សព្វផ្សាយ សេចក្តីរាប់អាន ទៅរកសព្វសត្វ
២. ករុណាៈ ផ្សព្វផ្សាយ សេចក្តីអាណិតទៅរកសព្វសត្វ
៣. មុទិតាៈ ផ្សព្វផ្សាយ សេចក្តីអំណរទៅរកសព្វសត្វ
៤. ឧបេក្ខាៈ ផ្សព្វផ្សាយ សេចក្តីស្មោះស្មើទៅរកសព្វសត្វ
- ប្រាង្គប្រាសាទនេះតំណាង « លទ្ធិពុទ្ធរាជ » ។
សូមចូល, គណនីរបស់អ្នក ដើម្បីផ្តល់ការវាយតម្លៃ