Khmerrean.com

Tel: 093 561625

ចូលរួមចែករម្លែកដើម្បីជាតិយើង

តើ​អង្គ​ការ​សមា​គម​អាស៊ាន​មាន​គោល​បំណង​ដូច​ម្តេច​ខ្លះ ?

គ្រូបង្រៀន
ភូមិវិទ្យា
0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់

អង្គការសមាគមអាស៊ានមានគោលបំណងដូចតទៅ ៖

  • ថែ​​រក្សា និង​លើ​ក​កម្ពស់​សន្តិ​ភាព សន្តិ​សុខ​និង​ស្ថិរភាព និង​ពង្រីក​បន្ថែម​ទៀត​នូវ​តម្លៃ​ឆ្ពោះ​ទៅ​រក​​សន្តិ​ភាព​ក្នុង​តំបន់ ។
  • លើក​កម្ពស់​ភាព​រឹង​មាំ​តំបន់​តាម​រយៈ​ការ​ជំរុញ​ឲ្យ​កាន់​តែ​ខ្លាំង​ថែម​ទៀត​នូវ​កិច្ច​សហ​ប្រតិ​បត្តិ​ការ​​ផ្នែក​នយោ​បាយ សន្តិ​សុខ និង​សង្គម​ វប្បធម៌ ។
  • រក្សា​តំបន​អាស៊ី​អគ្នេយ៍​ជា​តំបន់​គ្មាន​អាវុធ​នុយ​ក្លេ​អ៊ែរ​និង​គ្មាន​អាវុធ​ប្រល័យ​លោក​ផ្សេង​ទៀត។
  • ធានា​ថាប្រជាជន និង​រដ្ឋសមាជិកអាស៊ានរស់​នៅ​ប្រកប​ដោយ​សន្តិ​ភាព​ជា​មួយ​ពិភព​លោក​ទាំង​មូល ក្នុង​ការ​បរិយា​កាស​យុត្តិធម៌ ប្រជា​ធិប​តេយ្យ និង​ភាព​សុខ​ដុមរមនា ។
  • បង្កើត​ទីផ្សាររួមមួយ និង​មូលដ្ឋានផលិតកម្មរួមដែលមានស្ថិរភាព វិសាលភាព មាន​ការ​ប្រកួត​ប្រជែង​ខ្ពស់ និង​សមា​ហរណ​កម្ម​សេដ្ឋ​កិច្ចជា​មួយនិងការសម្របម្រួលដ៏​មាន​ប្រសិទ្ធ​ភាព​សម្រាប់​ពាណិ​ជ្ជ​កម្ម និង​​ការ​វិនិ​យោគ សម្រួល​ចលនា​ពាណិជ្ជ​ករ អ្នក​មាន​វិជ្ជា​ជីវៈ អ្នក​មាន​ទេព​កោល​សល្យ និង​ពលករ និង​លំហូរ​ដោយ​ម្ចាស់​ការ​នៃ​ទុន ។
  • កាត់​បន្ថយ​ភាពក្រីក្រ និង​បង្រួមគម្លាត​នៃការអភិវឌ្ឍនៅក្នុងតំបន់អាស៊ាន តាម​រយៈ​ការ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក និង​កិច្ច​សហ​ប្រតិ​បត្តិ​ការ ។
  • ពង្រឹង​លទ្ឌិប្រជាធិបតេយ្យ លើក​កម្ពស់​អភិបាល​កិច្ច​ល្អ និង​នីតិ​រដ្ឋ ការ​ពារ និង​លើកកម្ពស់​សិទ្ធិ​មនុស្ស និង​សេរីភាព​ជា​មូល​ដ្ឋាន​ដោយ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​សិទ្ធិ ​ និង​ការ​ទទួលខុស​ត្រូវ​របស់​សមា​ជិក​​អា​ស៊ាន ។
  • ឆ្លើយ​តបយ៉ាងមានប្រសិទ្ធភាពទៅតាមគោលការណ៍នៃសន្តិសុខពេញលេញចំពោះ​ការគំរាម​កំហែង​គ្រប់​រូប​ភាព ឧក្រិដ្ឋ​កម្ម​ឆ្លង​ដែន និង​បញ្ហា​ប្រឈម​ដែន​​នានា ។
  • លើក​ស្ទួយការអភិវឌ្ឍប្រកបដោយនិរន្តរភាពដើម្បីធានាការពារបរិស្ថានតំបន់ និងនិរន្តរភាព​នៃ​ធន​ធាន​ធម្ម​ជាតិ និង​ការ​អភិ​រក្ស​មត៌​កវប្បធម៌ និង​គុណ​ភាព​នៃ​ជីវភាព​រស់​នៅ​ខ្ពស់​របស់ប្រជា​ជន ។
  • អភិវ​ឌ្ឍធនធានមនុស្សតាមរយៈកិច្ចសហប្រតិបត្តិការជិត​សិទ្ធិក្នុងការអប់រំ និងការ​សិក្សា​ក្នុង​មួយ​ជីវិត និង​លើ​ផ្នែក​វិទ្យា​សាស្រ្ត និង​បច្ចេក​វិទ្យា​ដើម្បី​ផ្ដល់​ជូន​ប្រជា​ជន​អាស៊ាន និង​ការ​​ពង្រឹង​​សហ​​​គមន៍​​អាស៊ាន ។
  • លើក​កម្ពស់​ភាព​សុខ​ដុម​រមនា និង​ជីវ​ភាព​រស់​នៅ​របស់​ប្រជា​ជន​អាស៊ាន​ដោយ​ការ​ផ្ដល់​ឲ្យ​នូវ​លទ្ធ​ភាព​ទទួល​បាន​សម​ភាព​ក្នុង​ការ​អភិ​វឌ្ឍ​មនុស្ស សុខុ​មាល​ភាព​សង្គម និង​យុត្តិធម៌
  • ពង្រឹង​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ក្នុង​ការ​កសាង​បរិ​ស្ថាន​ប្រកប​ដោយ​សុវ​ត្ថិភាព សន្តិភាពនិង​ភាព​គ្មាន​គ្រឿង​ញៀន​សម្រាប់​ប្រជា​ជន​អាស៊ាន ។
  • ជំរុញការយកចិត្តទុកដាក់ដល់ប្រជាជនអាស៊ាន ក្នុងនោះគ្រប់ផ្នែកទាំងអស់នៃសង្គម​ត្រូវ​បាន​លើក​ទឹក​ចិត្ត​ឲ្យ​ចូល​រួម និង​ទទួល​យក​ផល​ប្រយោ​ជន៍​ពី​ដំណើរ​ការ​សមា​ហរ​ណ​កម្ម និង​ការ​កសាង​សហ​គមន៍​អាស៊ាន ។
  • ជំរុញ​អត្តសញ្ញាណ​អាស៊ាន​តាម​រយៈ​ការ​ជំរុញ​ឲ្យ​ចម្រើន​ឡើង​នូវ​ការ​យល់​ដឹង​អំពី​វប្ប​ធម៌ និង​មត៌​ក​ចម្រុះ​ក្នុង​តំបន់ ។
  • ថែរ​ក្សា​តួ​នាទី​ស្នូល​ដ៏​សកម្ម​របស់​អាស៊ាន​ជា​កម្លាំង​ចលករ​ដ៏សំខាន់​ក្នុង​ទំនាក់​ទំនង​និង​សហ​ប្រតិ​បត្តិ​ការ​របស់​ខ្លួន​ជា​មួយ​ដៃ​គូ​ក្រៅ​តំបន់ ក្នុង​ស្ថាបត្យ​កម្ម​តំបន់​ប្រកប​ដោយ​ភាព​បើក​ចំហ មាន​តម្លា​ភាព​និង​ការ​​រួម​បញ្ចូល​គ្នា ។
Share
ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 1