មង្គលទី១២ គឺការបរិច្ចាកទាន។ តើ “ទាន” ក្នុងមង្គលទី១៥នេះសំដៅលើទានអ្វីខ្លះ? ចូររៀបរាប់ និងពន្យល់។
គ្រូបង្រៀន
អក្សរសាស្រ្តខ្មែរ
- ការពិពណ៌នា
- មាតិកា
- មតិយោបល់
“ទាន” ក្នុងមង្គលទី១៥នេះសំដៅលើ
អាមិសទានមាន
- បិណ្ឌបាត គ្រឿងបរិភោគ មានស្បៀងអាហារទទួលទាន
- ស្បង់ចីរវ គ្រឿងដណ្តប់សំរាប់បិទបាំងកាយ មានសំលៀកបំពាក់
- សេនាសនៈ គ្រឿងស្នាក់អាស្រ័យ មានទីជំរក គ្រឿងសង្ហារឹម
- គិលាភេស្ជៈ ថ្នាំសង្កូវសំរាប់ព្យាបាលរោគ និង ទឹកដោះគោ ទឹកផ្លែឈើ។
ធម្មទានមាន
- សំដែងធម៌ទេសនាដើម្បីអប់រំទូន្មានឱ្យស្គាល់ខុសត្រូវ ស្គាល់បុណ្យបាប
- វិបស្សសនាធុរៈ ៖ ធ្វើកម្មដ្ឋាន អប់រំផ្លូវកាយ ផ្លូវចិត្ត ផ្ចង់អារម្មណ៍
- រក្សាសីល៖ អប់រំមនុស្សឱ្យប្រព្រឹត្តនូវអំពើល្អមានសីល សមាធិ បញ្ញា
- ផ្តល់ពុទ្ធិ ៖ ចំណេះដឹង ផ្តល់គំនិត ផ្តល់យោបល់ និង ផ្តល់មធ្យោបាយជាគន្លឹះសំរាប់ដោះស្រាយបញ្ហា ឬល្បិចទូទៅ។
សូមចូល, គណនីរបស់អ្នក ដើម្បីផ្តល់ការវាយតម្លៃ